ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និងអូស្ត្រាលី នឹងចេញឯកសារសន្តិសុខ ចំពេលមានការព្រួយបារម្ភ ពីការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា មេដឹកនាំជប៉ុន និងអូស្ត្រាលី គ្រោងនឹងចេញផ្សាយសេចក្តីប្រកាសថ្មីមួយ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នៅពេលមេដឹកទាំងពីរជួបគ្នា នៅចុងសប្តាហ៍ក្រោយ ចំពេលមានការកើនឡើងនៃអំណាចយោធា និងការអះអាងដែនសមុទ្ររបស់ប្រទេសចិន។

សេចក្តីប្រកាសដែលបញ្ជាក់ពីសារៈសំខាន់នៃ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ទំនងជាត្រូវបានប្រកាស ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងសមភាគីអូស្ត្រាលីលោក Anthony Albanese ដែលគ្រោងនឹងធ្វើកិច្ចចរចា នៅថ្ងៃសៅរ៍នៅទីក្រុង Perth ។

វានឹងក្លាយជាការកែប្រែឡើងវិញនៃឯកសារ ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៧ ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងនាយករដ្ឋមន្ត្រីអូស្ត្រាលី John Howard ដែលបានទទួលស្គាល់ “ផលប្រយោជន៍យុទ្ធសាស្ត្ររួម និងអត្ថប្រយោជន៍សន្តិសុខ ដែលបង្កប់នៅក្នុងទំនាក់ទំនងសម្ព័ន្ធភាពរៀងៗខ្លួន ជាមួយសហរដ្ឋអាមេរិក”។

មេដឹកនាំទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីផងដែរ ខណៈពេលដែលសេចក្តីប្រកាសនេះ បានប៉ះពាល់ដល់ការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនោះ មិនមានការបញ្ជាក់ដោយប្រយោល ទាក់ទងនឹងប្រទេសចិននោះទេ។

ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូង របស់ពួកគេនៅក្នុងខែឧសភា លោក គីស៊ីដា និងលោក អាល់បានី បានយល់ព្រមបន្តការសម្របសម្រួល ទាក់ទងនឹងសេចក្តីប្រកាសរួមថ្មីមួយ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយហេតុថាឥទ្ធិពលរបស់ចិន នៅក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ១៥ឆ្នាំ។

ក្រៅពីការទាមទារទឹកដីយ៉ាងគឃ្លើន របស់ខ្លួននៅក្នុងដែនទឹកក្នុងតំបន់ ប្រទេសចិន បានបញ្ចេញឥទ្ធិពលលើប្រទេស កោះប៉ាស៊ីហ្វិកនៅជិតប្រទេសអូស្ត្រាលី ហើយបានបង្កការជូនដំណឹង តាមរយៈការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខជាមួយ ប្រជុំកោះសូឡូម៉ុន កាលពីដើមឆ្នាំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top