គៀវ៖ កងកម្លាំងរុស្ស៊ីបានវាយប្រហារ រដ្ឋធានីរបស់អ៊ុយក្រែន ជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ខណៈដែលយន្តហោះដ្រូនធុន kamikaze បានធ្លាក់មកលើទីក្រុងគៀវ ដោយបានបញ្ជូនអ្នកស្រុកប្រញាប់ប្រញាល់ ទៅកាន់ទីជម្រក ដែលមានសុវត្ថិភាព។
ដំណាក់កាលថ្មីនៃជម្លោះបានទាក់ទាញ ក្តីបារម្ភពីទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃចន្ទថា អាវុធ ដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ ទទួលបានការវាយប្រហារ ចម្ងាយឆ្ងាយពីជួរមុខបច្ចុប្បន្ននៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលប្រមូលផ្តុំគ្នា សម្រាប់កិច្ចប្រជុំកំពូលជាទៀងទាត់ បានថ្កោលទោសការវិវត្តនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានលើកឡើងថា “ជាមួយនឹងយន្តហោះដ្រូន និងមីស៊ីល អ៊ីរ៉ង់កំពុងក្លាយជាអ្នកសមគំនិត ក្នុងសង្គ្រាមនេះ និងត្រូវតែមានការបញ្ជាក់យ៉ាងច្បាស់ អំពីកម្មសិទ្ធិមីស៊ីលដោយសម្ព័ន្ធមិត្ត ដែលកំពុងផ្តល់ជំនួយដល់អ៊ុយក្រែន”។
ក្រុមមន្ត្រីបានឲ្យដឹងថា ការវាយប្រហារនេះបាន ធ្វើឱ្យខូចខាតអគារលំនៅដ្ឋានមួយ និងស្ថានីយ៍រថភ្លើងកណ្តាល ដោយពង្រីកគោលដៅនៃ ការវាយប្រហាររបស់រុស្ស៊ី លើសពីហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋាភិបាល ដែលបានវាយប្រហារ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
នៅក្នុងនោះដែរក៏មាន ព័ត៌មានមួយចេញផ្សាយដែលថា ការបរាជ័យក្នុងការផ្លាស់ប្តូរ ទៅរកសង្រ្គាមរបស់លោកខាងលិច ប្រឈមនឹងការខ្វះខាត អាវុធសម្រាប់អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា