ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្រុមប្រឆាំង ជាអ្នកប្លុកហ្វេសប៊ុក របស់លោក

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអះអាងថា អតីតក្រុមបក្សប្រឆាំង នាំគ្នាប្លុកអាខោនហ្វេសប៊ុករបស់ ក្រោយពីលោកនិយាយបញ្ហាព្រំដែន ។

ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លើប្រធានព័ត៌មាន ក្លែងក្លាយក្រោយគេប្លុកហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រុមប្រឆាំងព្យាយាមប្លុកហ្វេសប៊ុក របស់លោក ដោយសារលោកបានបញ្ចេញវីឌីអូឃ្លីប ទាក់ទងព្រំដែន ដែលនិយាយថា តើខ្មែរពិតជាបាត់បង់ទឹកដី ឬក៏អត់?

ចំពោះថា តើខ្មែរបានបាត់ដីឬក៏អត់? ត្រង់នេះ លោកបានយកសំដីសម្តេចតេជោ ហ៊ុន សែន ពន្យល់ថាដីខ្មែរមិនរួមតូចទេ គឺដីខ្មែរឥឡូវធំជាងមុន , ២.កោះត្រល់បាត់ទៅណាជាដើម។

លោករដ្ឋមន្ត្រីបានលើកឡើងថា “នៅពេលឡើងពីវិឌីឃ្លីបទាំងនេះ ក្រុមប្រឆាំងខឹងក៏នាំគ្នាប្លុកហ្វេសប៊ុករបស់ខ្ញុំតែម្តង ព្រោះថាអ្នកដែលប្លុកហ្វេសប៊ុកនេះ សុទ្ធតែអ្នកមានអាខោនហ្វេសប៊ុកច្រើន គឺម្នាក់មានអាខោនរហូតដល់ ២០អាខោនក៏មាន ដូច្នេះបើពួកគេនាំគ្នាប្លុកច្រើននាក់នោះព័ត៌មាន នឹងបាត់បង់ដោយអូតូម៉ាទិច” ។

ក្រោយព្យាយាមប្លុកហ្វេសប៊ុក ពីក្រុមប្រឆាំង លោករដ្ឋមន្ត្រីបានទាក់ទង ទៅក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបើកអាខោនឡើងវិញ ។

លោកបញ្ជាក់ថា “បន្តិចទៀតខ្ញុំ នឹងស្នើសុំឲ្យទៅក្រុមហ៊ុនហ្វេសប៊ុក ដើម្បីលុបឈ្មោះអាខោនណា ដែលប្រើប្រាស់ឈ្មោះខ្ញុំមិនត្រឹមត្រូវ គឺលុបចោលទាំងអស់។ នៅស្រុកគេប្តឹងហើយ ក្រុមហ៊ុនហ្វេសប៊ុកក៏អាចឲ្យឈ្មោះអ្នកដែលបន្លំហ្នឹងបានដែរ តែខ្ញុំមិនដល់ហ្នឹងពេកទេ ។ តែបើក្រុមហ្នឹងនៅតែប្រើទៀតនោះយើងនឹងស្នើសុំក្រុមហ៊ុនហ្វេសប៊ុកឲ្យឈ្មោះអ្នកហ្នឹង ដើម្បីប្តឹងទៅតុលាការ បើសិនយើងឃើញ អ្នកហ្នឹងប្រើអាខោនឈ្មោះ យើងហើយ ប្រើក្នុងន័យមិនល្អ” ។

រដ្ឋមន្ត្រីក៏បានលើកឡើងថា បច្ចុប្បន្នហ្វេសប៊ុករបស់លោកប្រើ តែពីអាខោនប៉ុណ្ណោះ អាខោនមួយមានឈ្មោះលោកពេញ (Kanharith khieu) និងមួយទៀតមានឈ្មោះ (Kanharith) ។

លោកថា ហ្វេសប៊ុករបស់ លោកត្រូវគេប្លុកតាំងពីថ្ងៃទី២៥ តុលាមក ៕ ដោយ ស សំណាង

To Top