ព័ត៌មានអន្តរជាតិ

Musk អះអាងថារុស្សី ​នឹងប្រើប្រាស់នុយក្លេអ៊ែរ​ ក្នុងករណីមួយ

បរទេស៖ ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk កាលពីថ្ងៃចន្ទបានអះអាងថារុស្សី បានចាត់ទុកថាតំបន់ Crimea គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ខ្លួន ដូចនេះប្រសិនបើអ៊ុយក្រែន ឬលោកខាងលិច ហ៊ានប៉ះពាល់នោះប្រាកដណាស់ នឹងបញ្ចប់ទៅដោយការប្រើប្រាស់ នុយក្លអ៊ែរជាមិនខាន។

ក្នុងពេលដែលលោក Musk ធ្លាប់បានសន្យាក្នុងការជួយគាំទ្រ ផ្នែកបច្ចេកទេសមួយចំនួន ដល់ប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែបច្ចុប្បន្នលោកក៏កំពុងរងការរិះគន់ និងការវែកញែកជាច្រើន ជុំវិញបញ្ហាអះអាងថាតំបន់ Crimea គឺជាទឹកដីរបស់ប្រទេសរុស្សីផងដែរ។

លោក Musk បានសរសេរនៅលើ Twitter ថា៖ប្រសិនបើរុស្សី នឹងត្រូវប្រឈមមុខទៅនឹង ការបាត់បង់តំបន់ Crimea នោះប្រាកដណាស់ខ្លួន នឹងជ្រើសយកការប្រើប្រាស់នុយក្លេអ៊ែរ ជាមិនខាន។ ពួកយើងបានប្រឹងប្រែងអស់លទ្ធភាព ទៅហើយក្នុងការកាត់ផ្តាច់រុស្សី នៅគ្រប់មធ្យោបាយដូច្នេះមានអ្វីទៀត ដែលរុស្សីនឹងអាចបាត់បង់ទៀតបាននោះ?

គួរឲ្យដឹងដែរថា កន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ធ្លាប់បានលើកឡើងដដែលថា នឹងរៀបចំផែនការក្នុងការវាយដណ្តើមយកទឹកដីអ៊ុយក្រែន បូករួមទាំងតំបន់ rimea ទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

To Top