ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងផ្គត់ផ្គង់ម៉ាស៊ីនតួប៊ីន សម្រាប់ផ្គត់ផ្គត់ហ្គាស ច្រើនគ្រឿងឲ្យរុស្ស៊ី

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីម្សិលមិញនេះ បានឲ្យដឹងថា រុស្សីនិងអ៊ីរ៉ង់បានឈានទៅដល់ កិច្ចព្រមព្រៀងថ្មីមួយដែលអ៊ីរ៉ង់ នឹងអាចធ្វើការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ី ជាច្រើនគ្រឿងប្រើប្រាស់ សម្រាប់ធ្វើការបញ្ជូន និងចែកចាយហ្គាស។

ប្រភពដដែលបានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះនឹងធ្វើ ការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ីន ដែលមានចំនួនសរុប ៤០គ្រឿង ទៅឲ្យរុស្សីខណៈដែល អ៊ីរ៉ង់បច្ចុប្បន្នត្រូវបាន
គេដឹងថាគឺអាចមានសមត្ថភាព ក្នុងការផលិតឧបករណ៍សម្រាប់ វិស័យឧស្សាហកម្មដោយខ្លួនឯង ដល់ទៅ ៨៥ភាគរយរួចទៅហើយ។

ទោះបីជាយ៉ាងណាក្តីភាគីខាងរុស្សី នៅមិនទាន់មានអ្នកណា ចេញមកធ្វើការឆ្លើយតប ឬលើកឡើងអំពីបញ្ហានេះ នៅឡើយទេខណៈដែលកិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេល
ដែលទណ្ឌកម្មទាំងឡាយ របស់អាមេរិកនិងលោកខាងលិច នឹងបន្តដាក់សំពាធលើប្រទេសរុស្សី កាន់តែច្រើនឡើងក្តី ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top