បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអនាមិកពីរនាក់ថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនកាំជ្រួចដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលយោធារបស់ខ្លួន លែងប្រើទៅឱ្យអ៊ុយក្រែន ដើម្បីផ្តល់ការការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធមីស៊ីល MIM-23 Hawk ត្រូវបានណែនាំឱ្យប្រើប្រាស់នៅឆ្នាំ ១៩៦០ ទោះបីជាវាត្រូវបានកែកុនធ្វើឱ្យប្រសើរឡើងជាច្រើនដងក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters គឺ ទីក្រុងវ៉ាស៊ីនតោនអាចនឹងបញ្ជូនមីស៊ីលមួយចំនួនទៅកាន់ទីក្រុងគៀវ ដើម្បីមើលថាតើឃ្លាំងស្តុកទំនិញស្ថិតក្នុងស្ថានភាពល្អដែរឬទេ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំក្នុងការស្តុកទុក។
ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការផ្ទេរនេះនឹងធ្វើឡើងក្រោម PDA ហើយអាចត្រូវបានប្រកាសភ្លាមៗនៅក្នុងសប្តាហ៍នេះ។
ប្រព័ន្ធ HAWK គឺជាអាវុធប្រឆាំងយន្តហោះចម្ងាយមធ្យមចល័ត ដែលមានសមត្ថភាពប្រឆាំងមីស៊ីល ដែលផលិតដោយអាវុធយក្សរបស់សហរដ្ឋអាមេរិក Raytheon ។ កងទ័ពបានជំនួសវាដោយប្រព័ន្ធ MIM-104 Patriot ទំនើបជាងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ កងម៉ារីនដែលជាប្រតិបត្តិករចុងក្រោយ របស់អាមេរិកបានបញ្ឈប់ប្រព័ន្ធមីស៊ីលនេះ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្រោយពេញចិត្តចំពោះកាំជ្រួច FIM-92 Stinger ដែលអាចចល័តបានដោយមនុស្ស៕ ប្រែសម្រួលៈ ណៃ តុលា