ព័ត៌មានជាតិ

បុរសម្នាក់ តូចចិត្តខ្ចីលុយប្រពន្ធ ១០ដុល្លារ មិនបាន រត់ទៅចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ ប្តីជាមេគ្រួសារមួយរូប ដែលគ្រាន់តែខ្ចីលុយប្រពន្ធ១០ដុល្លារ បែរជាប្រពន្ធ ឆ្លើយថា មិនមានទេ ដោយប្រពន្ធប្រាប់ថា ឲ្យយកទូរស័ព្ទទៅបញ្ចាំទៅ ។ ពាក្យសម្តីមួយម៉ាត់របស់ប្រពន្ធ បានសម្លាប់ទឹកចិត្តបុរសជាប្តី បាត់ទៅហើយ ។ ពាក្យមួយមាត់នេះ បានធ្វើឲ្យបុរសជាប្តីគិតថា ខ្លួនឯងគ្មានប្រយោជន៍អ្វីទៀតនោះទេ ទើបសម្រេចចិត្ត សម្លាប់ខ្លួនឯងតែម្តង នៅ ទៀបភ្លឺ ថ្ងៃ ទី២៧ ខែតុលា ឆ្នាំ ២០១៩ នៅលើផ្ទះជាន់ទី២ និងជាកន្លែងហាលខោអាវ ស្ថិតក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងខេត្តសៀមរាប។

សពជនរងគ្រោះ មានឈ្មោះ ឃួន ផុស ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើត នៅភូមិនគរភាស ឃុំ នគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានមុខរបរកម្មករជាងចម្លាក់ឆ្លាក់រូប ។ ក្រោយពិនិត្យសព លើខ្លួនសពយើងឃើញថា ស្លាប់ដោយសារចងក ធ្វើអត្តឃាតពិតប្រាកដមែន។ មូលហេតុនៃការស្លាប់នេះ ស្រ្តីជាប្រពន្ធមិននឹកស្មានថា ប្តីរបស់ខ្លួនគិតខ្លីយ៉ាងនេះទេ គ្រាន់តែទាស់ពាក្យសម្តីគ្នាតិចតួច រឿងខ្ទីលុយ១០ដុល្លារ តែប្រពន្ធមិនមាន ហើយក៏ខឹងប្រពន្ធ ដោយឲ្យយកទូរស័ព្ទទៅបញ្ចាំ តែប្តីមិនព្រម រហូតដល់ម៉ោង៣និង៣០នាទីជិតភ្លឺ ចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ប្រពន្ធក៏បានដេកលក់ទៅ រហូតដល់ម៉ោង៦និង០០នាទីព្រឹក បានភ្ញាក់ពីដេកមិនឃើញប្តីនៅក្នុងបន្ទប់ទេ ពេលនោះ ប្រពន្ធក៏បានដើរឡើងទៅជាន់លើ ស្រាប់តែឃើញប្តីចងកស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

To Top