ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារដោយ មីស៊ីលទូទាំងអ៊ុយក្រែន ជាការឆ្លើយតបនឹងការវាយប្រហារ លើកងនាវាសមុទ្រខ្មៅរបស់ខ្លួន

ម៉ូស្គូ៖ ការវាយប្រហារដោយមីស៊ីល ត្រូវបានគេរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី បន្ទាប់ពីប្រទេសរុស្ស៊ី បានស្តីបន្ទោសទីក្រុងគៀវ សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន។

អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ផ្នែកខ្លះនៃរដ្ឋធានីត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹក ដោយសារការរារាំង។ វិស្វករ​កំពុង​ធ្វើ​ការ​ដើម្បី​ស្តារ​ថាមពល​ឡើង​វិញ សម្រាប់មនុស្សជាង ៣៥ ម៉ឺន​នាក់។

ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ រុស្ស៊ី​បាន​រង​ការ​ចោទ​ប្រកាន់ ​ពី​បទ​ប្រើប្រាស់​អាវុធ ខណៈ​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ត្រូវ​បាន​ផ្អាក។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបានវាយប្រហារក្នុងតំបន់ Cherkasy ភាគអាគ្នេយ៍នៃទីក្រុងគៀវ ហើយការផ្ទុះត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ផ្សេងទៀតនៃអ៊ុយក្រែន ។ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា នៅក្នុងទីក្រុង Kirovohrad កណ្តាលអ៊ុយក្រែន រោងចក្រថាមពលត្រូវបានវាយប្រហារ។

អភិបាល​តំបន់​លោក Serhii Borzov បាន​លើកឡើងថា នៅតំបន់ Vinnytsia មីស៊ីលមួយ​គ្រាប់​ដែល​ត្រូវ​បាន​ បាញ់​ធ្លាក់​លើ​អគារ​ជន​ស៊ីវិល ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​ឡើយ ។

នៅតំបន់ Kharkov រថភ្លើងក្រោមដីបានឈប់ដំណើរការ។ មន្រ្តីផ្លូវដែកអ៊ុយក្រែនបានរាយការណ៍ថា ផ្នែកខ្លះនៃផ្លូវរថភ្លើងអ៊ុយក្រែន ក៏ត្រូវបានកាត់ផ្តាច់ពីថាមពលផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top