ព័ត៌មានអន្តរជាតិ

ប្រទះឃើញ សាកសពកម្មករអណ្តូងរ៉ែ ខុសច្បាប់ចំនួន២១នាក់ នៅអាហ្វ្រិកខាងត្បូង

JOHANNESBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា អ្នករុករករ៉ែខុសច្បាប់សរុបចំនួន២១នាក់ ត្រូវបានគេរកឃើញថា បានស្លាប់នៅឯអណ្តូងរ៉ែសកម្មមួយចំនួននៅតំបន់ Krugersdorp ក្នុងទីក្រុង Johannesburg ។

“ចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Krugersdorp នៃអ្នកជីករ៉ែខុសច្បាប់ដែលត្រូវបានលើកឡើង គឺបានកើនឡើងដល់២១នាក់ បន្ទាប់ពីការរកឃើញ សាកសពចំនួន២នាក់បន្ថែមទៀត ដោយក្រុមស្វែងរក និងជួយសង្គ្រោះរបស់អង្គភាពប៉ូលិស ។ អ្នកទាំង២ត្រូវបាន គេនាំយកមកវិញនៅព្រឹកថ្ងៃព្រហស្បតិ៍ ពីចំហរអណ្តូងរ៉ែដែល មិនឆ្ងាយពីកន្លែងដែលសាកសពផ្សេងទៀតស្ថិតនៅ ។ អ្នកនាំពាក្យប៉ូលិស Brenda Muridili បានលើកឡើងថា ត្រូវបានរកឃើញកាលពីម្សិលមិញ ។

ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេត្រូវបានជូនដំណឹងអំពីសាកសពចំនួន១៩នាក់ នៅក្នុងអណ្តូងរ៉ែសកម្មមួយចំនួននៅក្នុងតំបន់ Krugersdorp ។

ប៉ូលិសបានបញ្ជាក់ថា ពួកគេបានបើកការស៊ើបអង្កេតបន្ថែមទៀត លើករណីស្លាប់ក្រុម អ្នករុករករ៉ែទាំងនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top