ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលី អះអាងថា ពួកគេទទួលបានជោគជ័យ ទាំងស្រុងក្នុងការបង្កើត មន្ទីរពិសោធន៍ នៅក្រៅប្រទេសចិន ដើម្បីបណ្តុះវីរុសកូរ៉ូណា

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម នៅក្នុងប្រទេសអូស្រ្តាលី បាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានទទួលជោគជ័យទាំងស្រុងក្នុងការបង្កើត នូវមន្ទីរពិសោធន៍មួយសម្រាប់ស្វែង រកវីរុសកូរ៉ូណា ដែលជាការបង្កើតឡើងវិញ នៅក្រៅប្រទេសចិន ក្នុងគោលបំណងដើម្បីជួយ ដល់ការឆ្លងរាលដាលជំងឺនៅទូទាំងពិភពលោក ។

ក្រុមអ្នកស្រាវជ្រាវ នៅឯវិទ្យាស្ថាន Peter Doherty សម្រាប់ជំងឺឆ្លង និងភាពសុំា នៅក្រុងមែលប៊ន បាននិយាយថា ពួកគេនឹងចែករំលែកវត្ថុវិភាគ ដែលបានបណ្តុះពីអ្នកជំងឺឆ្លងម្នាក់ ដោយធ្វើការជាមួយអង្គការសុខភាពពិភពលោក ហៅកាត់ (WHO) និងមន្ទីរពិសោធន៍នានានៅទូទាំងពិភពលោក ។

មន្ទីរពិសោធន៍មួយកន្លែងនៅក្នុងប្រទេស បានទទួលជោគជ័យទាំងស្រុងក្នុងការបណ្តុះវីរុស ប៉ុន្តែបានប្រកាសឲ្យដឹងតែម្យ៉ាងមួយ គឺឲ្យវីរុសសម្លាប់មេរោគគ្នាវាដោយខ្លួនឯង ។ សារជីវកម្មផ្សព្វផ្សាយព័ត៌មានអូស្ត្រាលីបានរាយការណ៍ដូច្នេះ ។

លោក Julian Druce ប្រធានមន្ទីរពិសោធន៍ ដែលកំណត់អត្តសញ្ញាណវីរុសនៃវិទ្យាស្ថាន Doherty បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានវីរុសពិត ដែលមានន័យថា ឥឡូវនេះ យើងមានសមត្ថភាពដើម្បីព្យាបាលនៃសុពលភាព និងបានបញ្ជាកច្បាស់រាល់ការធ្វើតេស្តទាំងអស់ ហើយធៀបនឹងភាព ធន់របស់ពួកគេ និងមានលក្ខណៈពិសេស” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top