ព័ត៌មានអន្តរជាតិ

អភិបាលក្រុងគៀវ ព្រមានអំពីការភៀសខ្លួន ប្រសិនបើមានការកាត់ផ្តាច់ ថាមពល

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រជាពលរដ្ឋ ក្នុងទីក្រុងគៀវ គួរតែចាំបាច់ត្រូវតែ ត្រៀមខ្លួន ក្នុងការចាកចេញពីទីក្រុងហើយ ប្រសិនបើមានការកាត់ផ្តាច់ ថាមពលអគ្គិសនី ប្រើប្រាស់។

ការព្រមាន ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលក្រុង នៅក្រោយពេលដែលពលរដ្ឋជាច្រើន លាននាក់ មកហើយ បានសម្រេចចិត្តចាកចេញ ពីប្រទេសដោយសារគ្មានទឹកនិងអគ្គិសនី ប្រើប្រាស់ក្នុងពេល ដែលរុស្សីបានធ្វើការវាយប្រហារ តាមអាកាសសំដៅ ទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់អ៊ុយក្រែន។

គួរឲ្យដឹងដែរថា ជាលទ្ធផលមកដល់ពេលនេះ វិស័យថាមពល របស់ប្រទេសអ៊ុយក្រែន បានបាត់បង់អស់ប្រមាណជាជាង ៤០ភាគរយ មកហើយ ដោយសារការវាយប្រហារ របស់រុស្សី លើរោងចក្រសំខាន់ និងខ្សែបណ្តាញចែកចាយធំៗ។

ក្រៅតែពីទីក្រុងគៀវ ហើយនោះទីក្រុងផ្សេងៗទៀត ក៏បានធ្វើការព្រមានដូចគ្នាដែរ ខណៈដែលចំនួន នៃការកាត់ផ្តាច់អគ្គិសនី កាត់ផ្តាច់ទឹកនិងប្រព័ន្ធ បង្ហូរទឹកស្អុយ មានចំនួនកាន់តែច្រើន៕

ប្រែសម្រួល៖ស៊ុនលី

To Top