កីឡា

លោក ខៀវ កាញ្ញារិទ្ធ អញ្ជើញចូលរួម ពិធីបិទការប្រកួត កីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីព័ត៌មាន និងប្រធានកិត្តិយសហព័ន្ធកីឡារាំកម្ពុជា និងភរិយា លោកស្រី ឆៃ ចន្ទរឹទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងអនុប្រធានកិត្តិយសហព័ន្ធកីឡារាំកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់មេដាយដល់កីឡាករ-កីឡាការិនី នៃការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅសាលដំបូលទូក នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៅរាជធានីភ្នំពេញ ។

លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា សហព័ន្ធកីឡារាំកម្ពុជា ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួង អប់រំ យុវជន និងកីឡា។ ដោយមានកីឡាករ-កីឡាការិនី៤០នាក់ ក្នុងនោះមានកីឡាការិនី ២១នាក់មកពីក្លិបចំនួន៦ រួមមានក្លិបរាំវេសឡាញ ក្លិបរាំក្រសួងមហាផ្ទៃ ក្លិបរាំកងទ័ពជើងទឹក ក្លិបរាំខេត្តកណ្តាល ក្លិបរាំខេត្តកំពង់ចាម និងក្លិបរាំTiny Toon។

លោកស្រីបានបន្តថា ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិសហព័ន្ធ ដែលមានសហព័ន្ធបានដាក់២៣វិញ្ញាសា វិញ្ញាសារប្រកួតកីឡារាំ៖ Latin Dance Standard Dance Breaking Dance”ត្រៀមការប្រកួតកីឡាជាតិកលើកទី៣ ចាប់ពីថ្ងៃទី១៩ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក ខៀវ កាញ្ញារិទ្ធ បានមានប្រសាសន៍ថា សហព័ន្ធខិតខំរកគ្រូបង្វឹកមកហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនីរាំនេះ ជាចំណុចដ៏ល្អ ហើយមួយជំហានៗលោកនឹងជំរុញកីឡារាំនេះ ឲ្យកាន់តែរីកចម្រើនៗ។ ដូច្នេះសហព័ន្ធត្រូវផ្តល់ព័ត៌មាន ដល់ក្រុមអ្នកសារព័ត៌មានគ្រប់សកម្មភាពកីឡារាំនៅពេលហ្វឹកហាត់ ដើម្បីឲ្យការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទំាងប្រទេសកម្ពុជា៕ ដោយ៖លី ភីលីព

To Top