ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី នៃមហាសន្និបាតភាគីហត្ថលេខីលើ «អនុសញ្ញាដីសើម» លើកទី១៤បានអនុម័តលើសេចក្តីប្រកាសវូហាន

  ថ្ងៃទី៦ខែវិច្ឆិកា កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីនៃមហាសន្និបាតភាគីហត្ថលេខីលើ«អនុសញ្ញាដីសើម»លើកទី១៤បានបិទបញ្ចប់នៅក្រុងវូហានខេត្តហ៊ូប៉ីប្រទេសចិន កិច្ចប្រជុំលើកនេះបានអនុម័តលើសេចក្តីប្រកាសវូហានជាផ្លូវការ ដោយអំពាវនាវឱ្យបណ្តាភាគីនានាចាត់ប្រតិបត្តិការ ដើម្បីទប់ស្កាត់និងបង្វែរហានិភ័យជាប្រព័ន្ធដែលបណ្តាលមកពីការកាត់បន្ថយនៃដីសើមនៅទូទាំងពិភពលោក។
  សេចក្តីប្រកាសវូហានគឺជាលទ្ធផលជាផ្លែផ្ការបស់កិច្ចប្រជុំលើកនេះ។ សេចក្តីប្រកាសបានបង្ហាញថា បន្ទាប់បានចុះហត្ថលេខាលើ«អនុសញ្ញាដីសើម»អស់រយៈពេល៥១ឆ្នាំមក ទោះបីជាបានកំណត់នូវដីសើមអន្តរជាតិដ៏សំខាន់ចំនួន២៤៦៦និងក្រុងដីសើមចំនួន៤៣ បានដាក់ចេញគំនិតផ្តួចផ្តើមក្នុងតំបន់ចំនួន១៩ ហើយភាគីនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីសម្រេចបាននូវការអភិរក្សដីសើមជានិរន្តរភាំពដ៏ដោយ ក៏ប៉ុន្តែ ទំហំដីសើមធម្មជាតិនៅទូទាំងពិភពលោកនៅតែបានកាត់បន្ថយ៣៥%ដដែល។
  លោកTanGuanminអនុប្រធាននាយកដ្ឋានជាតិព្រៃឈើនិងវាលស្មៅបានថ្លែងថា សេចក្តីប្រកាសវូហានជាឯកសារសំខាន់ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមរបស់បណ្តាភាគីនានានិងបង្ហាញពីបំណងរួមរបស់ពិភពលោកទាំងមូល ដែលបានប្រកាសទៅកាន់ពិភពលោកនូវការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ចិនក្នុងការបង្កើនកិច្ចកសាងអរិយធម៌អេកូឡូហ្ស៊ីនិងជំរុញបុព្វហេតុអភិរក្សដីសើម៕
To Top