ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បង្ហាញឈ្មោះប្រទេស ដែលគាំទ្ររុស្សី ពេញទំហឹង ដើម្បីធ្វើសង្គ្រាម

បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ អ៊ុយក្រែនលោក Vadym Skibitsky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា មេដឹកនាំរុស្សីលោក Vladimir Putin បានធ្វើការស្នើសុំនិង ចរចាជាមួយ នឹង ប្រទេសជាច្រើន ដូចជាអ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង ដើម្បីឲ្យជួយគាំទ្រ សព្វាវុធដល់កងកម្លាំង យោធារុស្សី ។

លោកអ្នកនាំពាក្យ រូបនេះ បានបន្ថែមទៀតថា ក្នុងនោះផងដែរប្រទេសកាហ្សាស្ថាន និងឧបេគីស្ថាន ក៏ជាអ្នកនៅពីក្រោយរុស្សីផងដែរ ដើម្បីជួយកិច្ចការងារ ទាំងឡាយណា ដែលរុស្សីកំពុងប្រឈមមុខទៅ នឹងទណ្ឌកម្មសេដ្ឋកិច្ច ដោយបណ្តាប្រទេស លោកខាងលិច ។

លោកបន្តថា រុស្សីបានទាក់ទងទៅចិន និងកូរ៉េខាងជើង និងកៀហ្ស៊ីស៊ីស្ថានផង ដើម្បីអាចផ្គត់ផ្គង់រំសេវ សម្រាប់អាវុធប្រើប្រាស់ ជាមួយនឹង MLRS, Smerch និង Uragan ។

គួរឲ្យដឹងដែរថា ក្រុមការងារស៊ើបការណ៍សំងាត់ របស់អ៊ុយក្រែនបានអះអាងថា កន្លងមករុស្សីមិនដែលមានសព្វាវុធ ទំនើបដូចដែលយើងបានឃើញ នៅក្នុងពេល ដែលពួកគេបង្ហាញ នៅក្នុង សមយុទ្ធយោធាឡើយ ។ វាគ្រាន់តែជាអ្វីដែលរុស្សីក្លែង បន្លំប៉ុណ្ណោះពីព្រោះថា រុស្សីមិនអាចផលិតបាន ដោយខ្លួនឯងឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top