គៀវ៖ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៥ គ្រាប់ទៀតទៅលើអគារលំនៅដ្ឋាន និងស្ថានីយ៍ថាមពល ទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមព័ត៌មាន បឋមពីមន្ត្រីអ៊ុយក្រែន ។
លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់អំពីផលប៉ះពាល់លើ “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ជាច្រើន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុនថាមពល នុយក្លេអ៊ែរជាតិរបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ថា រោងចក្រ Zaporizhzhia ដែលជារោងចក្រដ៏ធំបំផុតរបស់អឺរ៉ុប បានចូលទៅក្នុង “របៀបដាច់ភ្លើងពេញលេញ” ចំពេលមានការបាញ់ផ្លោងរបស់រុស្ស៊ី។
អាជ្ញាធរបានឲ្យដឹងថា គ្រាប់រ៉ុក្កែតមួយគ្រាប់ក្នុងចំណោម គ្រាប់រ៉ុក្កែតជាច្រើនទៀត បានវាយប្រហារទៅលើមន្ទីរសម្ភពមួយ ដោយបានសម្លាប់ក្មេងប្រុស ទើបនឹងកើតម្នាក់ និងធ្វើឱ្យម្តាយរបស់គាត់ រងរបួសនៅក្នុងទីក្រុង Vilniansk ។ រូបថតដែលចែករំលែកដោយ Tymoshenko បង្ហាញអ្នកជួយសង្គ្រោះកំពុងចូលទៅ ជិតអគារពីរជាន់ក្នុងតំបន់ Zaporizhzhia នៅពេលយប់។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា “សត្រូវបានសម្រេចចិត្តម្តងទៀតថា នឹងព្យាយាមសម្រេចបាន ជាមួយនឹងអំពើភេរវកម្ម និងសម្លាប់អ្វីដែលគេមិនអាច សម្រេចបានក្នុងរយៈពេល ៩ ខែ ហើយនឹងមិនអាចសម្រេចបានរហូត ហើយផ្ទុយទៅវិញ គាត់នឹងត្រូវឃុំខ្លួនចំពោះអំពើអាក្រក់ទាំងអស់ ដែលគាត់បាននាំមកប្រទេសរបស់យើង” ៕
ប្រែសម្រួល ឈូក បូរ៉ា