ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ជុំវិញការវាយប្រហារតាមដែនអាកាស

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែន ធ្លាក់ចូលទៅក្នុងភាពងងឹត និងត្រជាក់ ខណៈដែលរដូវរងាបានចូលមកដល់ ។


រុស្ស៊ី បានបញ្ចេញរបាំងមីស៊ីលមួយនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១០នាក់ ដោយបង្ខំឱ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ និងកាត់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅកន្លែងជាច្រើន ។

“ថ្ងៃនេះគ្រាន់តែជាថ្ងៃមួយប៉ុណ្ណោះ ប៉ុន្តែយើងបានទទួលមីស៊ីលចំនួន៧០គ្រាប់។ នោះគឺជារូបមន្តនៃភេរវកម្មរបស់រុស្ស៊ី ។ នេះគឺប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើងទាំងអស់… មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូន និងស្រុកលំនៅដ្ឋានទាំងអស់បានរងទុក្ខ” លោក Zelenskyy បានថ្លែងដូច្នេះតាមរយៈតំណភ្ជាប់វីដេអូទៅកាន់អង្គសន្និបាត ។

លោកបានឲ្យដឹងទៀតថា អ៊ុយក្រែនកំពុងរង់ចាំមើល “ប្រតិកម្មយ៉ាងម៉ឺងម៉ាត់” ចំពោះការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃពុធពីពិភពលោក ។

ក្រុមប្រឹក្សានេះទំនងជាមិនចាត់វិធានការណាមួយដើម្បីឆ្លើយតបនឹងការអំពាវនាវនេះទេ ចាប់តាំងពីប្រទេសរុស្ស៊ី ជាសមាជិកដែលមានអំណាចវេតូ ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុង “ផ្តល់អាវុធយ៉ាងច្បាស់ក្នុងរដូវរងា ដើម្បីផ្តល់ការឈឺចាប់យ៉ាងសម្បើមមកលើប្រជាជនអ៊ុយក្រែន” ។

លោកស្រីបានថ្លែងទៀតថា ប្រធានាធិបតីរុស្ស៊ី “នឹងព្យាយាមបង្កកប្រទេសឱ្យចូលចុះចូល” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top