ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាប្រឆាំងនឹង ការប៉ុនប៉ងរប់សអាមេរិក និងសម្ព័ន្ធមិត្ដ ក្នុងការសាបព្រួសបង្កការបែកបាក់ នៅក្នុងប្រទេសរបស់ខ្លួន

តេអេរ៉ង់៖ មេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ប្រជាជាតិអ៊ីរ៉ង់ នឹងប្រឈមមុខនឹងការប៉ុនប៉ង របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលស្វែងរកការសាបព្រួសភាពមិនចុះសម្រុង និងការបែកបាក់នៅក្នុងប្រទេស ហើយនឹងរារាំងផែនការ អរិភាពរបស់ពួកគេ។

ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់ក្រុមនៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់នៅទីក្រុង Zahedan ភាគអាគ្នេយ៍ លោក Hossein Salami បានលើកឡើងថា ពួកគេទាំងអស់កំពុងព្យាយាម “បង្កភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលបែកបាក់ របស់ពួកគេ” រាយការណ៍ដោយ Press TV ។

មេបញ្ជាការ IRGC បានថ្កោលទោស ចំពោះអ្វីដែលលោកហៅថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងការប៉ុនប៉ងរបស់ចក្រភពអង់គ្លេស ដើម្បី “ស្តារឡើងវិញនូវឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌លើអ៊ីរ៉ង់” ។

លោក Salami បានថា “ពួកគេនឹងមិនជោគជ័យក្នុងការនាំយក ភាពវង្វេងស្មារតីរបស់ពួកគេ ទៅឱ្យជីវិតមនុស្សនោះទេ” ខណៈពេលដែលប្រជាជនអ៊ីរ៉ង់នឹង “បង្វែរសង្រ្គាមណាមួយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចូលទៅក្នុងផ្នូររបស់ពួកគេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top