ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនអះអាងថា ឃ្លាំង​អាវុធ​របស់​រុស្ស៊ី ត្រូវ​ធ្លាក់ចុះដល់កម្រិតទាប់បំផុត ខណៈអ៊ុយក្រែន មានសមត្ថភាពកំទេចយន្ដហោះដ្រូន ផ្គត់ផ្គង់ដោយអ៊ីរ៉ង់

" "

គៀវ៖ ក្រុមមន្ត្រីលោកខាងលិចបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានអស់ស្តុកទុក នូវយន្តហោះដ្រូនធុន kamikaze ដែលផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់ បន្ទាប់ពី “ភាពច្នៃប្រឌិត” របស់អ៊ុយក្រែន បានកម្ចាត់យន្ដហោះដ្រូនទាំងនេះស្ទើតែ ១០០ភាគរយ។

វាត្រូវបានគេយល់ថា រុស្ស៊ីបានអស់ស្ដុកទៅហើយ បន្ទាប់ការប្រើយន្ដហោះដ្រូនធុន Shahed 136 របស់ខ្លួនកាលពីពីរសប្តាហ៍មុន ហើយងាកមកប្រើកាំភ្លើងធំ ដែលប៉ាន់ស្មានចំនួន ៤០០គ្រាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

" "

យន្តហោះដ្រូនធុន kamikaze បាននាំទៅដល់យុទ្ធនាការទម្លាក់ គ្រាប់បែកថ្មីលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន នៅពេលដែលយន្ដហោះដ្រូន UAVs ផ្គត់ផ្គង់ដោយទីក្រុងតេអេរ៉ង់ ត្រូវបានបញ្ចេញក្នុងខែតុលា ដោយហោះហើរពីលើតំបន់ទីក្រុង មុនពេលបាញ់ និងបំផ្ទុះក្បាលគ្រាប់ ៤០ គីឡូក្រាមរបស់ពួកគេ។

" "

នៅពេលនោះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបរិហារការផ្គត់ផ្គង់របស់ទីក្រុងតេអេរ៉ង់ ដល់ទីក្រុងមូស្គូថាជា “កិច្ចសហប្រតិបត្តិការជាមួយអំពើអាក្រក់” ។

ប៉ុន្តែឥឡូវនេះ កិច្ចសហការនោះស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីមន្ត្រីបានបញ្ជាក់ថា អ៊ីរ៉ង់បានផ្អាកការនាំចេញយន្តហោះដ្រូន ជាបណ្តោះអាសន្ន បន្ទាប់ពីមានបញ្ហាផលិតកម្ម និងតម្រូវការក្នុងការរក្សាទុកពួកវា សម្រាប់ប្រតិបត្តិការរបស់ខ្លួន។

មន្ត្រី​រូប​នេះ​បាន​បន្ថែមថា “យើង​ត្រូវ​បាន​គេ​ប្រាប់​ថា ​ពួកគេ​អស់​ហើយ ប៉ុន្តែ​ប្រជាជន​រុស្ស៊ី​រំពឹង​ថា នឹង​មាន​ការ​ផ្គត់ផ្គង់​ឡើង​វិញ​។ វា​ជា​អ្វី​ដែល​យើង​ព្រួយ​បារម្ភ និង​ជា​អ្វី​ដែល​យើង​កំពុង​ តាម​ដាន​យ៉ាង​ដិត​ដល់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top