ព័ត៌មានអន្តរជាតិ

Update៖ អាកាសយានដ្ឋានទី៣ របស់រុស្ស៊ី ត្រូវបានបំផ្លាញដោយសារសារការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាកាសយានដ្ឋានរុស្ស៊ីទី៣ត្រូវបានដុតបំផ្លាញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានបង្ហាញសមត្ថភាពថ្មីដែលអាចជ្រាបចូលបានរាប់រយគីឡូម៉ែត្រចូលទៅក្នុងលំហអាកាសរុស្ស៊ី ជាមួយនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ ។

មន្ត្រីនៅក្នុងទីក្រុង Kursk របស់រុស្ស៊ី បានឲ្យដឹងថា ចម្ងាយប្រហែល៩០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនអ៊ុយក្រែន បានបញ្ចេញរូបភាពនៃផ្សែងខ្មៅពីលើអាកាសយានដ្ឋាន បន្ទាប់ពីការវាយប្រហារចុងក្រោយកាលពីថ្ងៃអង្គារ ។ អភិបាលខេត្តបានលើកឡើងថា ធុងស្តុកប្រេងមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។

គួររំលឹកថា កាលពីថ្ងៃចន្ទ រុស្ស៊ី បានឲ្យដឹងថា ខ្លួនបានវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រពីអ៊ុយក្រែន ដោយអ្វីដែលខ្លួននិយាយថា ជាយន្តហោះគ្មានមនុស្សបើកសម័យសូវៀត នៅឯមូលដ្ឋានទ័ពអាកាស Engels ដែលជាទីតាំងរបស់កងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី និងនៅ Ryazan ដែលបានបើកបររយៈពេល២-៣ម៉ោងពីទីក្រុងម៉ូស្គូ ។

អ៊ុយក្រែន មិនបានអះអាងពីការទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏បានអបអរចំពោះជ័យជំនះរបស់ពួកគេ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីលោក Yevgeny Shpolsky អនុប្រធានទី១នៃរដ្ឋបាលស្រុក Engels កាលពីល្ងាចថ្ងៃអង្គារ ថា ស៊ីរ៉ែនបានបន្លឺឡើងនៅលើទឹកដីនៃអាកាសយានដ្ឋានក្នុងទីក្រុង Engels ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top