ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការកែសម្រួលគោលនយោបាយ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ចិននឹងនាំមកនូវការប៉ាន់ប្រមាណ កាន់តែល្អប្រសើរនៃ សេដ្ឋកិច្ចប្រទេសចិន

“មិនធ្វើតេស្តអាស៊ីដនុយគ្លេអ៊ិច និងកូដសុខភាពទៀត ពេលទៅតំបន់ផ្សេងទៀត មិនបាច់ស្កេនកូដ និងពិនិត្យកំដៅខ្លួនខណៈពេល ចូលក្នុងកន្លែងសាធារណៈ អ្នកឆ្លងជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា ឬមានរោគសញ្ញាស្រាល អាចស្នាក់នៅក្នុងផ្ទះ។ល។”

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានកែសម្រួលឱ្យប្រសើរឡើង នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារក្នុង ១០វិស័យដូចជាកំណត់តំបន់ហានិភ័យ ដោយចំគោលដៅនិងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័ក ពន្លឿនការចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ជរា និងបង្កើនការធ្វើស្ថិតិអំពីសភាពការណ៍សុខភាព និងគ្រប់គ្រងដោយចែកជាប្រភេទ នៃហ្វូងមនុស្សដ៏សំខាន់ជាដើម ។ បច្ចុប្បន្ននេះ ការធ្វើដំណើរទៅតំបន់ផ្សេងទៀត របស់អ្នកផងទាំងពួងគឺ មានភាពរលូនជាសន្សឹមៗ សង្គមចិនកំពុងបោះជំហាន ទៅកាន់ភាពប្រក្រតីនៃផលិតកម្ម និងជីវភាពរស់នៅឡើងវិញ ។

ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រឈមមុខនឹងការរីករាលដាល សាចុះសាឡើងនៃជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានធ្វើការចាត់ចែង និងសម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពខ្ពស់នូវការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលបានដឹកនាំប្រទេសចិន ប្រគល់តារាងពិន្ទុគួរឱ្យកត់សម្គាល់ ពោលគឺប្រទេសចិនក្លាយជា អង្គភាពសេដ្ឋកិច្ចសំខាន់ដែល សម្រេចបាននូវកំណើនវិជ្ជមានខាងសេដ្ឋកិច្ច មុនគេបង្អស់លើទូទាំងពិភពលោក នៅឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចបានលើសពី ១១០ទ្រីលានយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ដែលគិតជាមធ្យមក្នុងមួយឆ្នាំ បានកើនឡើង៥,១ភាគរយ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ល។ តារាងពិន្ទុនេះគឺជាភស្តុតាង ដែលបានបញ្ជាក់ថា មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោកប្រធានរដ្ឋចិន Xi Jinping ជាប្រមុខស្នូលបានដឹកនាំប្រជាជនចិនជាង ១ពាន់លាននាក់ ឆ្លងកាត់ការសាកល្បងគ្រប់បែបយ៉ាង ជំរុញសេដ្ឋកិច្ចចិនពុះពារឧបសគ្គនិងរីកចម្រើន ទៅមុខដោយអង់អាចក្លាហាន ។

ទន្ទឹមនឹងការកែសម្រួលឱ្យប្រសើរឡើង ឥតឈប់ឈរនូវវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់ចិន ខេត្ត Zhejiang ខេត្ត Jiangsu និងខេត្ត Sichuan ជាដើមបានចេញទៅបរទេស ដើម្បីទាក់ទាញពាណិជ្ជករឬសហគ្រាសបរទេស មកធ្វើអាជីវកម្មនៅប្រទេសចិន ក៏ដូចជាពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ។ ក្រុងប៉េកាំងបានបង្កើនកម្លាំងជួយសហគ្រាសពុះពារឧបសគ្គ ហើយចាត់វិធានការជាច្រើន ដើម្បីជំរុញឱ្យពន្លឿនការធ្វើផលិតកម្ម និងធ្វើការងារឡើងវិញ ។ បច្ចុប្បន្ននេះ អត្រាធ្វើការងារឡើងវិញនៃសហគ្រាសជាច្រើន ក្នុងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ច នៃក្រុងប៉េកាំងបានកើនឡើងជាបណ្តើរៗ ដែលបានធ្វើឱ្យរបៀបរៀបរយ ផលិតកម្មមានប្រក្រតីភាពឡើងវិញ ។

បន្ទាប់ពីបានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ គំនិតស្តីពី”មនុស្សម្នាក់ៗ សុទ្ធតែត្រូវធ្វើជាអ្នកទទួលខុសត្រូវទីមួយ នៃសុខភាពរបស់ខ្លួន “ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។ អាចឃើញថា នៅកន្លែងជាច្រើន ដូចជាស្ថានីយរថភ្លើង ព្រលានយន្តហោះ ផ្សារទំនើបនិងមន្ទីរពេទ្យជាដើមអ្នកផងទាំងពួង សុទ្ធតែពាក់ម៉ាស់ដោយស្ម័គ្រចិត្ត ។ ពេលតម្រង់ជួររង់ចាំ មនុស្សទាំងឡាយក៏អាចរក្សាគម្លាតសុវត្ថិភាព ដោយស្ម័គ្រចិត្តផងដែរ ។ នៅកន្លែងសាធារណៈ មានបុគ្គលិកការងារសម្លាប់ មេរោគឥតឈប់ឈរ ដែលបានផ្ដល់នូវអារម្មណ៍សុវត្ថិភាព ដល់មនុស្សទាំងឡាយ ។

បច្ចុប្បន្ននេះ គោលនយោបាយបង្ការជំងឺកូវីដ១៩ របស់ចិនកំពុងមានភាពប្រសើរឡើង ឥតឈប់ឈរ ដែលមិនអាចចៀសវាង ពីដំណាក់កាលសម្របខ្លួនឡើយ។ រដ្ឋាភិបាលចិនអំពាវនាវឱ្យបង្កើនការ ចាក់វ៉ាក់សាំងលើមនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ហើយគូសបញ្ជាក់ថា នឹងបង្កើនការផ្គត់ផ្គង់ឱសថ និងត្រៀមបម្រុងធនធានវេជ្ជសាស្ត្រ ព្រមទាំងតម្រូវឱ្យពន្លឿនការធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធជួយសង្គ្រោះនិងព្យាបាលជំងឺ ដោយបែងចែកតាមថ្នាក់និងប្រភេទជាដើម ការធ្វើបែបនេះមិនត្រឹមតែ ដើម្បីសមស្របនឹងសំណូមពរនៃ ស្ថានការណ៍ថ្មីក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីបំណងដើម របស់ប្រទេសចិនស្តីពីការតម្កល់ទុក ប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ផងដែរ ។

ប្រទេសចិនប្រកាន់ខ្ជាប់ការរៀបចំ ចាត់ចែងឱ្យបានកាន់តែល្អប្រសើរ នូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ផ្តោតសំខាន់លើការជំរុញដំណើរការ នៃសេដ្ឋកិច្ចឱ្យមានភាពប្រសើរឡើងវិញជាទូទៅ នេះនឹងក្លាយជាកម្លាំងចលករដ៏ធំបំផុត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល នៅឆ្នាំក្រោយ ។

វិធានការថ្មីបានគូសបញ្ជាក់ពី ភាពចំគោលដៅនិងប្រសិទ្ធភាព ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ វាមិនត្រឹមតែនឹងដើរតួនាទីធានា ដល់ការងារនិងជីវភាពរស់នៅ ជាប្រក្រតីរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងក៏នឹងតាំងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន នៅពេលអនាគតផងដែរ ៕

To Top