ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីកម្រិតធ្ងន់៦,៤រ៉ិចទ័រ វាយប្រហារភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា បង្កឲ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើ ប្រាស់

Lកាលីហ្វ័រនីញ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយលុកឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃអង្គារ ដោយបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងប្រព័ន្ធទឹក និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ។
យោងតាមការិយាល័យត្រួតពិនិត្យតំបន់ Humboldt បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សរាប់សិបនាក់បានរងរបួស ហើយ២នាក់ផ្សេងទៀតបានស្លាប់ដោយសារ “ត្រូវការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត” ដែលបានកើតឡើងក្នុងអំឡុងពេល ឬបន្ទាប់ពីគ្រោះរញ្ជួយដី ។

គ្រោះរញ្ជួយដីដែលបានវាយប្រហារនៅម៉ោង២និង៣០ព្រឹក ត្រូវនឹងម៉ោង៦និង៣០នាទីល្ងាច ម៉ោងនៅប្រទេសសិង្ហបុរី ហើយត្រូវបានបន្តដោយការរញ្ជួយដីប្រហែល៨០កន្លែងទៀត ស្ថិតនៅចំកណ្តាល៣៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង San Francisco ឈូងសមុទ្រនៃតំបន់ Humboldt County ដែលជាតំបន់ជនបទដ៏ល្បីល្បាញសម្រាប់ព្រៃឈើក្រហម អាហារសមុទ្រក្នុងស្រុក ព្រៃឈើ ឧស្សាហកម្ម និងកសិដ្ឋានទឹកដោះគោ ផងដែរ ។

តំបន់នេះក៏ត្រូវបានគេស្គាល់ថា សម្រាប់សកម្មភាពរញ្ជួយដីជាញឹកញាប់ផងដែរ បើទោះបីជាការរញ្ជួយចុងក្រោយនេះហាក់ដូចជាបង្កឱ្យមានការរំខានច្រើនជាងតំបន់ផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top