ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង កំពុងតាមដានយ៉ាងកៀកកិតជំនួបរវាងលោក Biden និងលោក Zelensky

បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការ លើកឡើងថា រដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ិនតោនហាក់ដូចជាមិន ចោលនូវគោលបំណងនៃការប្រើប្រាស់ អ៊ុយក្រែន បង្កើតបានទៅជាសង្គ្រាមបែប Proxy war ឡើយប្រឆាំងលើប្រទេសរុស្សី។

លោកអ្នកនាំពាក្យបានបន្តទៀតថាជាពិសេសនៅ ក្នុងអ្វីដែលជាជំនួបចុងក្រោយរវាងមេដឹកនាំនៃ ប្រទេសទាំងពីរអាមេរិក និងអ៊ុយក្រែននាទីក្រុងវ៉ាស៊ិនតោនថាគឺជាអ្វីដែលរុស្សីបានយកចិត្ត ទុកដាក់និងព្រួយបារម្ភបំផុត។

លោក Peskov បានថ្លែងថា៖ជាការពិតណាស់ពួកយើងបានតាមដានព័ត៌មាន ទាំងនេះយ៉ាងជិតដិតយើងបាន ប្រមូលរាល់ ព័ត៌មាន ដែលទាក់ទងទៅនឹងជំនួបនេះ ហើយគ្រប់ពាក្យនិងគ្រប់ការពិភាក្សា ទាំងនោះនឹងប្រាកដជាអាច ធ្វើឲ្យមានផលប៉ះពាល់មកដល់ប្រទេសរុស្សីជាមិនខានឡើយ។

រំលឹកដែរថាកាលពីថ្ងៃពុធកន្លងមកនេះលោកប្រធានាធិបតីអ៊ុយក្រែន Zelensky បានធ្វើដំណើរមកដល់ទីក្រុងវ៉ាស៊ិនតោន ជាលើកដំបូងនៃដំណើរបំពេញទស្សនកិច្ចផ្លូវការគិតចាប់តាំងតែពីមានប្រតិបត្តិការ យោធាដោយរុស្សី តាំងតែពីខែកុម្ភៈដើមឆ្នាំ២០២២មក៕

ប្រែសម្រួល៖ស៊ុនលី

To Top