ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា បានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នាទីលានកីឡាបាល់ទាត់ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ របស់លោកឧកញ៉ា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយប្រកួតបាល់ទាត់មហាជននេះ ក៏រៀបចំឡើងដើម្បីបំផុសចលនាមហាជន លេងកីឡាសម្រាប់សុខភាពផង និងរួមគ្នាប្រយុទ្ធប្រឆាំងជាសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗផងដែរ៕








Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
