កាលពីថ្ងៃទី២៤ខែធ្នូ តាមម៉ោងក្រុង ប៉េកាំង លោក Joe Biden ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាច ការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ (NDAA) ឱ្យក្លាយជាច្បាប់ ។ សេចក្តីព្រាងច្បាប់នេះ បូករួមទាំងខ្លឹមសារជាច្រើន ដែលមួលបង្កាច់ និង វាយប្រហារភាគីចិន ហើយកាន់តែបញ្ចេញ សញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរ ទៅកាន់កម្លាំងអបគមន៍ ដែលប៉ុនប៉ងចង់ ឱ្យតៃវ៉ាន់ឯករាជ្យ ។
ដើមឡើយ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់ NDAA ឆ្នាំ២០២៣គឺបាននិយាយអំពីកិច្ចការផ្ទៃក្នុង របស់ប្រទេសអាមេរិក ។ ប៉ុន្តែវាបានឃោសនាបំប៉ោងពី “ការគំរាមកំហែងរបស់ចិន ”ដោយមិនអើពើ នឹងការពិតជាក់ស្តែង ដែលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន ដោយគឃ្លើន ។ សេចក្តីព្រាងច្បាប់នេះ បានអះអាងថា រដ្ឋាភិបាលអាមេរិក នឹងផ្តល់ “ជំនួយយោធា”ក្នុងតម្លៃ១ម៉ឺនលានដុល្លារ អាមេរិកនិង “ប្រាក់ឥណទានយោធា” ក្នុងតម្លៃ២ពាន់លានដុល្លារអាមេរិក ដល់តំបន់តៃវ៉ាន់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ និងទាមទារឱ្យពន្លឿន ការលក់សព្វាវុធ ទៅឱ្យតំបន់តៃវ៉ាន់ ជាដើម គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើនេះ គឺធ្វើឡើងដើម្បីបំផុសការបដិបក្ខគ្នា រវាងត្រើយទាំងសងខាង និងយកសាំងមកចាក់លើ ភ្លើងក្នុងបញ្ហាច្រកសមុទ្រតៃវ៉ាន់ វាអាចបញ្ជាក់ថែមមួយកម្រិតទៀតថា ភាគីអាមេរិកគឺជាអ្នកបំផ្លាញ សន្តិភាពនិងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កហានិភ័យសន្តិសុខ នៅច្រកសមុទ្រតៃវ៉ាន់ ។
កាលពីកន្លះខែមុន រដ្ឋាភិបាលលោក Joe Biden បានប្រកាសពីការលក់សព្វាវុធ លើកទី៧ ឱ្យតំបន់តៃវ៉ាន់ បន្ទាប់ពីលោកឡើងកាន់មុខតំណែង រយៈពេលពីរឆ្នាំកន្លងទៅ ។ សេចក្តីព្រាងច្បាប់ NDAA ក្នុងឆ្នាំ២០២៣ ក៏បានបូករួមទាំងខ្លឹមសារអវិជ្ជមាន ដូចជាការបន្ថែមការផ្តល់ជំនួយយោធា ដល់តំបន់តៃវ៉ាន់ ជា ដើមផងដែរ ។ ប្រការទាំងនេះសុទ្ធតែបានល្មើសយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ប្រទេសចិន តែមួយ និង ការកំណត់ នៃសេចក្តីប្រកាស រួមចំនួនបី រវាង ចិននិងអាមេរិក ក៏ដូចជាបំពានយ៉ាងធ្ងន់ធ្ងរ លើកិច្ចសន្យាខាងនយោបាយ ដែលភាគីអាមេរិកបានធ្វើចំពោះភាគីចិន ដែលបានលាត ត្រដាងយ៉ាងពេញ លេញពីកលល្បិចជាច្រើន របស់កម្លាំងនយោបាយភាគីអាមេរិកមួយចំនួន ដែលចង់បង្កភាព ច្របូកច្របល់ នៅច្រកសមុទ្រតៃវ៉ាន់ គាំទ្រតំបន់តៃវ៉ាន់និងទប់ស្កាត់ការ អភិវឌ្ឍរបស់ចិន ដើម្បីឆ្លៀតឱកាសនេះទទួលបានផលប្រយោជន៍ ផ្ទាល់ខ្លួន ។
ព្រមពេលជាមួយគ្នានេះ ការប្រព្រឹត្តរបស់ភាគីអាមេរិក លើបញ្ហាតំបន់តៃវ៉ាន់ បានបង្ហាញឱ្យឃើញនូវទង្វើនិយាយផ្សេងធ្វើផ្សឹងចំពោះប្រទេសចិនដែល “ចង់ធ្វើកិច្ចសន្ទនាបណ្តើរ ធ្វើការទប់ស្កាត់បណ្តើរ”និង “ពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ បណ្តើរ បង្ករឿងហេតុបណ្តើរ” ។ ក្នុងកិច្ចជំនួប រវាងមេដឹកនាំចិន និងអាមេរិកនៅកោះបាលីដែលបើកធ្វើនៅខែមុន ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាតំបន់តៃវ៉ាន់ ជាស្នូលនៃ ផលប្រយោជន៍គន្លឹះរបស់ចិន ជាបញ្ហាពីឫសគល់បំផុត នៃមូលដ្ឋាន នយោបាយ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏ជាខ្សែ បន្ទាត់ក្រហមដ៏សំខាន់បំផុតដែលមិនអាចបំពាន បានក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។ លោកប្រធានាធិបតីអាមេរិក Joe Biden បានរំលឹកឡើងវិញ ពីគោលជំហរ ស្តីពីការ “មិនធ្វើចំនួនបួននិងគ្មានចេតនាមួយ” ហើយបានបន្ថែមនូវការបង្ហាញឥរិយាបថដែលថា អាមេរិកមិនគាំទ្រ “ប្រទេសចិនពីរ”និង “ប្រទេសចិន មួយតៃវ៉ាន់មួយ”គ្មានចេតនាស្វែងរក “ការផ្តាច់ទំនាក់ទំនង” ជាមួយប្រទេសចិន គ្មានចេតនារារាំងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននិងគ្មានចេតនា ទប់ស្កាត់ប្រទេសចិន ។
តៃវ៉ាន់ជាតំបន់តៃវ៉ាន់របស់ចិន ការដោះស្រាយបញ្ហាតំបន់តៃវ៉ាន់ជារឿង របស់ជនជាតិចិនខ្លួនឯង ដែលមិនអនុញ្ញាត ឱ្យមានការជ្រៀត ជ្រែក ពីបរទេសណាមួយនោះទេ ។ កាលពីថ្ងៃទី២៥ខែធ្នូ តំបន់យុទ្ធភូមិភាគខាងកើត នៃកងទ័ព រំដោះប្រជាមានិតចិន បានរៀបចំសកម្មភាពយាមល្បាតប្រុង ជើងការរួម និងលំហាត់សមយុទ្ធវាយប្រហារ ដោយកម្លាំងប្រដាប់អាវុធរួម នៅដែនសមុទ្រ និងដែន អាកាសជុំវិញកោះតៃវ៉ាន់ ។ នេះជាការតបតវិញជាដាច់ខាត ចំពោះការឃុបឃិតគ្នាបង្ករឿងហេតុ នៃសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ ។ ប្រសិនបើភាគីអាមេរិកធ្វើតាមតែទំនើងចិត្ត នោះគ្រាន់តែនឹងជួញ ទុក្ខដាក់ខ្លួនតែប៉ណ្ណោះ ៕