បរទេស ៖ អជ្ញាធរ នៃទីក្រុងគៀវ បានធ្វើការអះអាងថា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារ តាមអាកាសជាច្រើន លើកមកលើ ទីក្រុងហើយសម្លេងផ្ទុះ ត្រូវបានលឺ នៅតាមសង្កាត់មួយចំនួន របស់ទីក្រុង។
អជ្ញាធរក៏បានអះអាងដែរថា ទោះបីជាយ៉ាងណាក្តីកងកម្លាំង យោធារបស់អ៊ុយក្រែន បានបើការប្រព័ន្ធប្រតិបត្តិការ បាញ់ការពារដែនអាកាស និងទប់ស្កាត់បានមីស៊ីល និង គ្រាប់ផ្លោងសំដៅ ទីក្រុងគៀវសរុបដល់ទៅ៣២ដងផងដែរ។
ប្រភពដដែលបានបន្តទៀតថា កំទេចបែកបាក់នៃមីស៊ីល និងគ្រាប់ផ្លោងនានា ដែលអ៊ុយក្រែន បានបាញ់រារាំងបានធ្លាក់នៅក្នុងទីក្រុង ខ្លះប៉ះទង្គិចជាមួយនឹងរថយន្ត ខ្លះទៀត ទៅប៉ះទង្កិច ជាមួយនឹងផ្លូវរថភ្លើងក្រោមដី និងបានបង្កឲ្យមានការបិទ ការធ្វើដំណើរតាមផ្លូវមួយចំនួនផងដែរ។
គួរឲ្យដឹងដែរថា គិតត្រឹមល្ងាចថ្ងៃសៅរ៍កន្លងមកនេះ រុស្សីបានបើកការវាយប្រហារ ចំនួន១៣ដងមក លើទីក្រុងគៀវ និងសរុបចំនួន៤៥ដង ដោយដ្រូនគិត ទាំងថ្ងៃអាទិត្យ ខណៈដែលថ្ងៃអាទិត្យប៉ុណ្ណោះ ការប៉ុនប៉ងមានទៅដល់៣២ដង៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									