[ ក្រុងព្រះសីហនុ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣] ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខានូភី សែន ឌីវេឡុបមិន ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារ និងសម្ភារៈដំបូល ២,០០០ សម្រាប់ផ្ទះយ៉ាងតិច ៣០ ខ្នង។ នេះដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរខេត្តព្រះសីហនុ បន្ទាប់ពី ខ្យល់ព្យុះកាលពីពេលថ្មីៗនេះបានធ្វើឱ្យខូចខាតផ្លូវឆ្លងកាត់ក្រុងព្រះសីហនុយ៉ាងដំណំ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានទទួលយកអំណោយរបស់ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបមិន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងបានកោតសរសើរចំពោះអំពើល្អរបស់ក្រុមហ៊ុន។
រដ្ឋបាលខេត្តព្រះសីហនុកាលពីកន្លងទៅនេះ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្មនាៗចូលរួមបរិច្ចាគ ដើម្បីជួយសម្រាលបន្ទុកគ្រួសាររងគ្រោះដោយខ្យល់ព្យុះ។
លោក Ian Tan នាយកគ្រប់គ្រងក្រុមហ៊ុន ខានូភី សែន ឌីវេឡុបមិន បានលើកឡើងថា៖ « យើងបានសន្ទនាជាច្រើនជាមួយការិយាល័យខេត្ត ដើម្បីយល់ពីតម្រូវការជាក់លាក់របស់គ្រួសាររងគ្រោះ មុនពេលដាក់បញ្ចូលគ្នានូវកញ្ចប់អំណោយ។ យើងសង្ឃឹមថាការរួមចំណែករបស់យើងនឹងជួយពួកគាត់កសាងជីវិត ឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ខ្យល់ព្យុះនេះ។ »
បច្ចុប្បន្ន ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបមិន កំពុងធ្វើការលើគម្រោង BAY OF LIGHTS លើផ្ទៃដី ៩៣៤ ហិកតា ដែលទើបនឹងបើកដំណើរការដ្ឋាននាពេលថ្មីៗនេះ។ គម្រោងនេះកំពុងត្រូវបានកោតសរសើរថាជាការបង្ហាញនូវភាពច្នៃប្រឌិតថ្មីសម្រាប់ខេត្តព្រះសីហនុ ខណៈដែលអ្នកអភិវឌ្ឍបានសាងសង់ទីក្រុងឆ្នេរសមុទ្រជាច្រើនស្រដៀងនឹងទីក្រុងជឿនលឿននៃប្រទេសជិតខាង។
ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍មួយចំនួនរបស់គម្រោងគ្រោងនឹងបង្ហាញរូបរាងនៅឆ្នាំនេះ ដែលរួមមានក្លឹបឆ្នេរស្តង់ដារអន្តរជាតិ កាប៊ីន (Cabin) ដ៏ប្រណីតចំនួន ៦០ កន្លែងជិះ រីវើសបាញជី (Reverse Bungee) កម្ពស់ ៣២ ម៉ែត្រ និងទីលានប្រណាំងកូនឡាន ( Go-Kart Racing) ស្តង់ដារអន្តរជាតិចំងាយ ១.៣ គីឡូម៉ែត្រ៕