ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដែលបើកទូលាយ នឹងផ្តល់កាលានុវត្តភាព កាន់តែច្រើនដល់ពិភពលោក

“កិច្ចសហប្រតិបត្តិការ និងបើកទូលាយ” គឺជាពាក្យគន្លឹះមួយនៃទំនាក់ទំនងការទូត របស់ប្រទេសចិនក្នុងយុគសម័យថ្មី ។ ប្រឈមមុខនឹងហានិភ័យ នៃសេដ្ឋកិច្ចពិភពលោក និងការគាំពារនិយមដែលផ្ទុយពីនិន្នាការ ជំហានដែលប្រទេសចិន ធ្វើឱ្យការបើកទូលាយ និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅគឺមិនដែលបញ្ឈប់ទេ ។ លោក Xi Jinping បានប្រកាសជាច្រើនដងទៅកាន់ ពិភពលោកនូវការផ្តួចផ្តើមអំពី ការបើកទូលាយរបស់ប្រទេសចិន ហើយប្រទេសចិនដែលបើកទូលាយ នឹងផ្តល់កាលានុវត្តភាពកាន់តែច្រើន ដល់ការអភិវឌ្ឍរបស់ពិភពលោក ។

ទិន្នន័យចុងក្រោយបំផុត ស្តីពីពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនក្នុងឆ្នាំ ២០២២ ដែលទើបតែចេញផ្សាយ បង្ហាញឱ្យដឹងថា ទំហំនាំចេញនាំចូលទំនិញសរុប របស់ប្រទេសចិនបានលើសពី ៤០ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូងដោយរក្សាបាននូវឋានៈ ជាប្រទេសពាណិជ្ជធំបំផុតនៅលើពិភពលោក ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន វាបានក្លាយជាគំរូបភាពយ៉ាងរស់រវើក ដែលប្រទេសចិនប្រកាន់ខ្ជាប់ នូវការបើកទូលាយកម្រិតខ្ពស់ ។

ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាង ប្រទេសចិននិងបណ្តាប្រទេស”ខ្សែក្រវាត់និងផ្លូវ”បានកើនឡើង ១៩.៤% ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លោក Xi Jinping បានប្រកាសថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងពិចារណា ធ្វើជាម្ចាស់ផ្ទះនៃវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ” លើកទី ៣ ដើម្បីបញ្ចូលកម្លាំងចលករថ្មី ទៅក្នុងការអភិវឌ្ឍនិងវិបុលភាព នៃអាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក ។

នៅឯពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៥ ដែលជាពិពណ៍អន្តរជាតិដ៏សំខាន់ ដំបូងដែលប្រទេសចិន បានប្រារព្ធឡើងបន្ទាប់ពី សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ លោក Xi Jinping បានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់ អំពីការពង្រីកការបើកទូលាយ របស់ប្រទេសចិន ។ «របាយការណ៍ស្តីពី ការបើកទូលាយ របស់ពិភពលោកឆ្នាំ ២០២២» បានចង្អុលបង្ហាញថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវការបើកទូលាយកម្រិតខ្ពស់ ហើយបានក្លាយជាប្រភពចលករ ដ៏សំខាន់នៃកំណើន សេដ្ឋកិច្ចពិភពលោក ។

ប្រទេសចិនដែលបានអភិវឌ្ឍពី កំណែទម្រង់និងការបើកទូលាយ មិនដែលភ្លេចពីការប្រើប្រាស់ សមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ពិភពលោកនោះទេ ។ នៅខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping បានលើកឡើង “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” នៅក្នុងមហាសន្និបាត នៃអង្គការសហប្រជាជាតិ ។ នៅខែមិថុនា ឆ្នាំ ២០២២ លោក Xi Jinping បានប្រកាសពីវិធានការ របស់ប្រទេសចិនក្នុងការអនុវត្ត គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល លោកបានមានប្រសាសន៍ថា មានតែ“កិច្ចសហប្រតិបត្តិការទើប អាចសម្រេចបាននូវរឿងធំ ធ្វើការធំបានល្អនិងធ្វើការធំបានយូរ ។ ប្រទេសអភិវឌ្ឍន៍ត្រូវបំពេញ កាតព្វកិច្ចរបស់ខ្លួន ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីរួមគ្នាកសាងទំនាក់ទំនង ភាពជាដៃគូអភិវឌ្ឍន៍ សកលប្រកបដោយសាមគ្គីភាព សមភាពនិងផ្តល់ផលប្រយោជន៍ទូទៅ ។

សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ នូវការបើកទូលាយដែលជា គោលនយោបាយជាតិជាមូលដ្ឋាន ។ ដូចដែលលោក Xi Jinping បានមានប្រសាសន៍ថា “ប្រទេសចិនដែលបន្តឆ្ពោះទៅ រកការធ្វើទំនើបភាវូបនីយកម្ម ប្រាកដជានឹងផ្តល់កាលានុវត្តភាព កាន់តែច្រើនដល់ពិភពលោក ព្រមទាំងរួមចំណែកកាន់តែច្រើន ដល់ការរីកចម្រើនរបស់ មនុស្សជាតិទាំងមូលជាមិនខាន!”

To Top