បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាងថា មនុស្សល្ងង់បានទាមទារឱ្យ មានការបរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន ហាក់ដូចជាព្រងើយកន្តើយ ចំពោះការពិតដែលថា លទ្ធផលបែបនេះអាចបណ្តាលឱ្យ មានការកើនឡើងនុយក្លេអ៊ែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានរំលឹកឡើងវិញនូវ ការព្រមាននៅមុនកិច្ចប្រជុំមួយនៅថ្ងៃសុក្រ អំពីម្ចាស់ជំនួយយោធារបស់ ប្រទេសអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Ramstein សហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។ លោកបានរិះគន់អ្នកនយោបាយ លោកខាងលិច ក្នុងជម្លោះសម្រាប់រុស្ស៊ីផងដែរ។
លោកបាននិយាយនៅលើ បណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍ថា “ជាក់ស្តែង គ្មាននរណាម្នាក់ក្នុងចំណោម មនុស្សល្ងង់ទាំងនោះ មានឆន្ទៈក្នុងការធ្វើជំហាន ឡូជីខលបន្ទាប់នោះទេ៖ ការចាញ់ដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមធម្មតា គឺអាចបង្កឱ្យមានការចាប់ផ្តើម នៃសង្គ្រាមនុយក្លេអ៊ែរ។ មហាអំណាចនុយក្លេអ៊ែរ មិនដែលចុះចាញ់នៅក្នុងជម្លោះដ៏ធំមួយ ដែលជោគវាសនារបស់ពួកគេ ពឹងផ្អែកលើនោះទេ។
ចំណែកនាយករដ្ឋមន្រ្តីប៉ូឡូញ Mateusz Morawiecki ស្ថិតក្នុងចំណោមអ្នកដែលគាំទ្រ ការបញ្ជូនអាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបានទៅទីក្រុងគៀវ គឺ លោកបានអះអាងក្នុងសប្តាហ៍នេះថា “ការបរាជ័យរបស់អ៊ុយក្រែនអាចនឹងក្លាយជា បុព្វហេតុនៃសង្រ្គាមលោកលើកទី ៣ ដូច្នេះថ្ងៃនេះគ្មានហេតុផលអ្វី ដែលត្រូវរារាំងការគាំទ្រចំពោះក្រុងគៀវ និងពន្យារពេលបញ្ហាដោយមិនកំណត់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា