បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក និង បណ្តាសម្ព័ន្ធមិត្ត របស់ខ្លួនស្ទើរ តែបានបញ្ចេះនូវសង្គ្រាមលោកលើកទី៣ ទៅហើយតាមរយៈផែនការវាយប្រហារ ប្រឆាំងទៅនឹងប្រទេសរុស្សី ។
លោកអតីតប្រធានាធិបតីរូបនេះ បានបន្តទៀតថា ៖ រុស្សីនិងគណបក្សកាន់អំណាចបច្ចុប្បន្ន នឹងប្រើប្រាស់លទ្ធភាព ឲ្យអស់ធ្វើយ៉ាងណា ឲ្យពលរដ្ឋនៅជុំវិញពិភពលោក យល់ឃើញថា ប្រតិបត្តិការពិសេសរបស់រុស្សី គឺជាអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូ បានបង្ខំចិត្តប៉ុណ្ណោះ ហើយក៏ជាជម្រើស ចុងក្រោយ សម្រាប់ការឆ្លើយតបប ចំពោះអ្វីដែលជាសកម្មភាព បំពានរបស់អាមេរិកប៉ុណ្ណោះ។
លោកបានបន្តទៀតថា ច្បាស់ណាស់សង្គ្រាមលោកលើកទី៣ ស្ទើរតែបានកើតឡើង ទៅហើយដោយសារតែអ្វី ដែលបានកើតឡើង នាពេលកន្លង មកហើយអង្គការសហប្រជាជាតិ និងបណ្តាអង្គការ អន្តរជាតិសំខាន់ៗផ្សេងទៀត សុទ្ធតែបានបង្កើតឡើង ដើម្បីបញ្ហាពិភពលោកនោះបែរ ជាបានក្លាយទៅជាសមរភូមិ សម្រាប់លោកខាងលិច ប្រើប្រាស់ជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី