ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា ឧបត្ថម្ភមន្ត្រីនគរបាលម្នាក់កំពុងព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៣ បានចាត់តាំងតំណាង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ ឋានៈនាយរងប៉ុស្តិ៍ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ មន្ត្រីនគរបាលម្នាក់កំពុងសម្រាកព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង នៅខេត្តកណ្តាល។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលកំពុងសម្រាកព្យាបាលជម្ងឺ មានឈ្មោះ សុខ សំអាន ឋាន:វរសេនីយ៍ឯក មានជំងឺស្ទះសរសៃរឈាមបេះដូង បាននឹងកំពុងសម្រាកព្យាបាល នៅ ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី2 ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ទន្ទឹមគ្នានៃការសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ក៏បានឲ្យក្រុមការងារនាំយក សម្ភារះ ថវិការ គ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់លោកវរសេនីយ៍ឯក សុខ សំអាន នូវប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ
-ប្រាក់បាតចំនួន ១៨,៧០០ បាត
-ប្រាក់រៀលចំនួន ១,២១៥,០០០ រៀល
-ទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ២កេស,ទឹកសុទ្ធ ៧កេស ផងដែរ៕

To Top