ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ពន្យល់ពីការបដិសេធ មិនបញ្ជូនយន្តហោះ ចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F-16 របស់អាមេរិក គួរតែស្ថិតនៅក្នុងប្រទេស ហើយមិនត្រូវបញ្ជូនទៅអ៊ុយក្រែននោះទេ។ លោកបានរាយការណ៍មុននេះថា ក្រុងវ៉ាស៊ីនតោនគ្មានគម្រោងបញ្ជូនយន្តហោះចម្បាំងទៅឱ្យទីក្រុងនោះទេ ចំពេលមានជម្លោះជាមួយក្រុងម៉ូស្គូនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើវាលស្មៅសេតវិមាន លោក Biden ត្រូវបានចោទសួរឱ្យពន្យល់ពីមូលហេតុ ដែលលោកប្រឆាំងនឹង ការប្រគល់យន្តហោះ F-16 ទៅឱ្យប្រទេសអ៊ុយក្រែន។ លោកបានឆ្លើយថា “ពីព្រោះយើងគួរតែរក្សាយន្តហោះ ទាំងនោះនៅទីនេះ។ នោះជាស្ថានភាពខុសគ្នា ទាំងស្រុង» ដោយលោកមិនបានបញ្ជាក់លម្អិត នោះទេ។

ការកត់សម្គាល់របស់លោក Biden បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមកាលពីខែមុន ក្នុងការបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន រួមជាមួយនឹងសម្ព័ន្ធមិត្តមួយចំនួន របស់ទីក្រុងវ៉ាស៊ីនតោន ដែលបានយល់ព្រមបញ្ជូនរថក្រោះប្រយុទ្ធទំនើបផងដែរ។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ លោក Biden បានច្រានចោលគំនិតនៃការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងគៀវផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top