បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យ ការពឹងផ្អែករបស់ខ្លួនលើ ថាមពលរបស់រុស្ស៊ីកើនឡើង ដូចជាអ្នកញៀនថ្នាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទនៅទីក្រុង Warsaw ស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអ៊ុយក្រែន លោក Morawiecki បានស្នើថា សហភាពអឺរ៉ុបបានជាប់ពាក់ព័ន្ធ លើធនធានធម្មជាតិរបស់រុស្ស៊ី ដោយទីក្រុងម៉ូស្គូបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីជួយ សម្រួលដល់ការញៀន។
លោកបានបន្តថា៖ «អ្នកចែកចាយតែងតែផ្តល់ ថ្នាំដំបូងដោយមិនគិតថ្លៃ ឬថោកបំផុតដើម្បីឲ្យអ្នកញៀន មកកាន់តែព្រមតាមតម្លៃណាមួយ»។
ជាលទ្ធផល នាយករដ្ឋមន្ត្រីប៉ូឡូញបានថ្លែងថា កិច្ចសន្យាឧស្ម័នជាមួយរុស្ស៊ីបានក្លាយជា កិច្ចព្រមព្រៀងដែលអឺរ៉ុប បានលក់ព្រលឹងរបស់ខ្លួន។ លោកបានអះអាងថា ទ្វីបនេះត្រូវបានរុស្ស៊ី«ល្បួងយ៉ាងងាយ» មិនមែនតាមរយៈ«សមត្ថភាពអារក្ស»នោះទេ ប៉ុន្តែដោយសារតែភាពទន់ខ្សោយរបស់អឺរ៉ុបផ្ទាល់ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
