បរទេស៖ ប្រធានាធិបតី Vladimir Zelensky បានថ្កោលទោសអ៊ុយក្រែនចំពោះ ការបំផ្លិចបំផ្លាញ ក្នុងនាមផលប្រយោជន៍ លោកខាងលិច ដោយសារតែលោកអសមត្ថភាពពេក និងមានមហិច្ឆតា ក្នុងការគ្រប់គ្រងវា ឱ្យបានត្រឹមត្រូវ, នេះបើតាមមេដឹកនាំបក្សប្រឆាំង ដែលបាននិរទេសខ្លួន គឺលោក Viktor Medvedchuk បានជឿជាក់បែបនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelensky ត្រូវបានជ្រើសរើសនៅឆ្នាំ ២០១៩ ជា “បេក្ខជនសន្តិភាព” ដែលបានសន្យាថានឹង បញ្ចប់គោលនយោបាយ អ្នកសង្គ្រាមនិយ របស់អ្នកកាន់តំណែងមុន របស់លោកគឺ Pyotr Poroshenko, Medvedchuk ដែលជាមេដឹកនាំនៃវេទិកាប្រឆាំងដែលត្រូវហាមឃាត់ For Life បានអះអាងនៅក្នុងអត្ថបទមួយ ដែលបានបោះពុម្ពផ្សាយដោយ RIA Novosti នៅថ្ងៃពុធ។
អ្នកនយោបាយបាននិយាយថា ប៉ុន្តែជំនួសឱ្យការក្លាយជា “ការកាត់ទោស” សម្រាប់ Poroshenko ដែលជាការសន្យាយុទ្ធនាការរបស់គាត់ Zelensky បានក្លាយជាការកាត់ទោសសម្រាប់អ៊ុយក្រែន។
លោក Medvedchuk បានសរសេរថា មេដឹកនាំថ្មីមានអាណត្តិ ដើម្បីធ្វើឲ្យប្រព័ន្ធ នយោបាយអ៊ុយក្រែន មានតុល្យភាពឡើងវិញ និងធ្វើឲ្យប្រទេសមានអព្យាក្រឹត និងសន្តិភាព។ ប៉ុន្តែនេះតម្រូវឱ្យ មានទម្លាប់គួរឱ្យធុញ និងការងារលំបាក។ លោក Zelensky “បានបរាជ័យក្នុងការធ្វើឱ្យប្រទេសជាតិ មានសណ្តាប់ធ្នាប់ហើយបានរកឃើញថា ការស្តីបន្ទោសរុស្ស៊ីជាជាងអសមត្ថភាព របស់គាត់ចំពោះបញ្ហា” គឺងាយស្រួលជាង៕
ប្រែសម្រួលៈ ណៃ តុលា