អង់ការរ៉ា/ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទនៅទីក្រុងរបស់ប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់១៥.៣៨៣នាក់ ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះ បានបង្ហាញឲ្យដឹង ។
ទីភ្នាក់ងារព័ត៌មាន Anadolu របស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្សស្លាប់នៅទីក្រុងរបស់ប្រទេសតួកគីដោយសារគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើនឡើងដល់១២.៣៩១នាក់ ទីភ្នាក់ងារ Anadolu របស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន ។
ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា នៅស៊ីរី យ៉ាងហោចណាស់មនុស្ស១.២៦២នាក់បានស្លាប់ និង២.២៨៥នាក់រងរបួសនៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក៏បានដកស្រង់សម្តីក្រុមអ្នកជួយសង្គ្រោះដោយឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១.៧៣០នាក់ត្រូវបានបាត់បង់ជីវិត និងជាង២.៨៥០នាក់បានរងរបួសនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរី ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័របានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកី នៅម៉ោង៤និង១៧នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង១៧នាទី ម៉ោងសកល បន្ទាប់មកមានការរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ នៅប៉ុន្មាននាទីក្រោយមកនៅក្នុងខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេសនេះ និងគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ នៅម៉ោង១និង២៤នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១០និង២៤នាទីម៉ោងសកល នៅខេត្ត Kahramanmaras ។
កាលពីថ្ងៃពុធ ក្រុមអ្នកជួយសង្គ្រោះចិនដែលមានសមាជិក៨២នាក់បានមកដល់អាកាសយានដ្ឋាន Adana ក្នុងទីក្រុង របស់ប្រទេសតួកគី នៅម៉ោង៤និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង៣០នាទី ម៉ោងសកល បន្ទាប់ពីការហោះហើរបានចម្ងាយជាង៨.០០០គីឡូម៉ែត្រនៅលើយន្តហោះ Air China ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា