ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលប៉េកាំង​៖ ទំនាក់ទំនងចិន និងរុស្សី គឺជាទំនាក់ទំនងដែលមានភាពរឹងម៉ាំខ្លាំង

បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់បច្ចុប្បន្នទោះ បីជាយ៉ាងណាក្តីទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសរុស្សីគឺមានភាពរឹងម៉ាំខ្លាំង និងស្ថេរភាពបំផុត។

ថ្លែងនៅក្នុងអំំឡុងពេលដែលលោកកំពុងបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូដោយក្នុងនោះបានជួបជាមួយនឹង អគ្គលេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Nikolay Patrushev ផងដែរដើម្បីពិភាក្សាកិច្ចការងារ សំខាន់ផ្តោតទៅ លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងនៅគ្រប់វិស័យ។

លោក Wang លើសពីនេះក៏បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានភាពចាស់ទុំទាំងអត្តចរិត និងភាពរឹង មាំ ដែលមានសមត្ថភាពអាចទប់ទល់នឹងបញ្ហា ប្រឈមនៃស្ថានភាពអន្តរជាតិដែលប្រែប្រួល ហើយលោក​បាន​បន្ថែម​ថា ប្រទេសរបស់លោក​បាន​ត្រៀម​ខ្លួន​ ជា​ស្រេច​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ និង​សេចក្តី​ថ្លៃថ្នូរជារួមផងដែរ។

គួរឲ្យដឹងដែរថាលោក Wang បានប្រកាសកាលពេលថ្មីៗ នេះក្នុងអំឡុងពេលសន្និសីទសន្តិសុខ នៅទីក្រុង Munich ថាប្រទេសចិនមានសំណើរជាកិច្ចព្រមព្រៀង សន្តិភាពមួយសម្រាប់ជម្លោះដែលកំពុង បន្តនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលើកឡើងថាក្នុងនោះប្រហែលជាមានក ងកម្លាំងមួយចំនួនអាចនឹងមិនចង់ឃើញការចរចា សន្តិភាពក្លាយជាការ ពិតនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top