ភ្នំពេញ ៖នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងហៅកាត់ថា CDCនៅរាត្រីថ្ងៃ២២ កុម្ភៈនេះ បានប្រកាសពីការ
រកឃេីញករណីជំងឺផ្តាសាយបក្សី H5N1 លេីកុមារីអាយុ១១ឆ្នាំ ៦ខែ រស់នៅភូមិ រល័ង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោយកើតជំងឺកុមារីបានស្លាប់ក្រោយព្យាបាលប៉ុន្មានថ្ងៃ។
បើតាមប្រភពខាងលើ កុមារីចាប់ផ្តេីមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ។
ប្រភពបន្តថា “ចំណែកកុមារីបានបាត់បង់ជីវិតហេីយ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី ។ សូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥”៕