ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Mass Media) ពីសាកលវិទ្យាល័យ BODHISASTRA នៃរដ្ឋ Florida សហរដ្ឋអាមេរិក ។
លោក ខៀវ កាញារីទ្ធ បានដឹកនាំផ្នែកព័ត៌មាន ចាប់តាំង ពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ដែលបានធ្វើឲ្យវិស័យព័ត៌មាន នៅកម្ពុជាកំពុងស្ថិតក្នុងយុគសម័យ ឌីជីថលទំនើប នៃឧស្សាហកម្ម៤.០។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ BODHISASTRA ជាអង្គការអប់រំឯករាជ្យខាងសាសនា ចុះបញ្ជីនៅរដ្ឋផ្លរីដា ។ សាកលវិទ្យាល័យនេះ មានគោលបំណងផ្សារភ្ជាប់ការសិក្សាគ្រប់ទីកន្លែង រួមជាមួយនឹងបណ្តាញអប់រំ ក្នុងការបណ្តុះស្មារតីមនុស្សឲ្យមានភាពរុងរឿង នៃសហគមន៍ និងសង្គម ដោយឈរលើមូលដ្ឋាននៃសេចក្តីល្អ និងសោភ័ណភាព ស្របតាមគោលការណ៍នៃទ្រឹស្ដី និងប្រាជ្ញាក្នុងស្រុក ៕