អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារ រថភ្លើងបុកគ្នាពីយប់ថ្ងៃអង្គារ នៅភាគកណ្តាលប្រទេសក្រិច បានកើនឡើងដល់៥៧នាក់ហើយ ។ នេះបើតាមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។
អ្នកនាំពាក្យប៉ូលីសក្រិច Konstantia Dimoglidou បានប្រាប់ដល់អ្នកកាសែតថា មនុស្សចំនួន៤៨នាក់កំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងនោះ ចំនួន៦នាក់ស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ ។
លោក Vasilios Vathrakogiannis អ្នកនាំពាក្យសេវាអគ្គីភ័យក្រិកបានបន្ថែមថា ប្រតិបត្តិការស្វែងរកនិងសង្គ្រោះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅថ្ងៃសុក្រ ។
ការស៊ើបអង្កេតកំពុងដំណើរការក្នុងពេលដំណាលគ្នាដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់ចេញ ពីផ្លូវ និងមូលហេតុដែល រថភ្លើង ដឹកអ្នកដំណើរបានបុកក្បាលនឹងរថភ្លើងដឹកទំនិញដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ។
មេប៉ុស្តិ៍ស្ថានីយ៍ម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតដោយធ្វើការធ្វេសប្រហែស ៕
