ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ដាក់ផែនការបាញ់ផ្កាយរណប ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយនឹរុស្សី

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកអ៊ីរ៉ង់ ISNA កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានរៀបចំផែនការ រួចទៅហើយក្នុងការបាញ់បង្ហោះផ្កាយរណប ក្នុងស្រុកចំនួន២ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសរុស្សី នៅក្នុងខែធ្នូឆ្នាំ២០២៣នេះហើយ។

ផ្កាយរណប ដែលត្រូវបានគេ ស្គាល់ឈ្មោះថា Kowsar និង Hodhod ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនក្នុងស្រុករបស់អ៊ីរ៉ង់ ហើយវាមានសមត្ថភាព ក្នុងការបាញ់បង្ហោះចូលទៅទីអវកាស ក្នុងរយៈកំពស់ប្រមាណជា៥០០គីឡូម៉ែត្រ ពីលើភពផែនដី តាមរយៈប្រព័ន្ធបាញ់របស់បរទេស។

ផ្កាយរណប Kowsar គឺជាផ្កាយរណបសម្រាប់កិច្ចការងារ ស្រាវជ្រាវជាមួយនឹងគុណភាពរូបភាព 3.5 ម៉ែត្រក្នុងមួយភិចសែល ដែលអាចផ្តល់ផលប្រយោជន៍ខ្លាំង សម្រាប់វិស័យកសិកម្មការព្យាករណ៍ អាកាសធាតុនិងជាពិសេស គឺការបោះបង្គោលព្រំដែន។

ចំណែកឯផ្កាយរណប Hodhod គឺជាផ្កាយរណបគឺជាផ្កាយរណប ដែលបំពាក់ ដោយបច្ចេកវិទ្យា IoT នឹងបច្ចេកវិទ្យាកសិកម្មដូចគ្នាផងដែរ ហើយក៏មានបំពាក់បច្ចេកវិទ្យាគ្រប់គ្របហនិភ័យនិង សម្រាប់វិស័យដឹកជញ្ជូនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top