បរទេស ៖ លោកនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងសាជាថ្មីម្តងទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែបន្តរក្សាជំហរបស់ខ្លួន ចំពោះដែនអធិបតេយភាព របស់ខ្លួនហើយនឹងបន្តធ្វើការបន្ថែមទៀត ដើម្បីរួបរួមជាមួយនឹងកោះតៃវ៉ាន់វិញ ដោយវិធីសាស្ត្រ ដែលសន្តិភាពបំផុត ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះទៅកាន់សមាជជិតមួយ ដែលមានការចូលរួមពីសំណាក់ មន្ត្រីគ្រប់ជាន់ថ្នាក់ប្រមាណ ជា៣០០០នាក់នាទីក្រុងប៉េកាំងថា ៖ ពួកយើងគួរតែលើកកំពស់កិច្ចការងារ វិវត្តទៅនៃសន្តិភាពរវាងភាគីទាំងពីរ និងធ្វើយ៉ាងណាអាចរៀបចំកិច្ចការងារ រួបរួមគ្នានេះឡើងដោយសន្តិភាព ។
លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែមានការប្តេជ្ញាចិត្ត ចំពោះគោលការចិនតែមួយ ដែលមានន័យថា កោះតៃវ៉ាន់គឺជាផ្នែកមួយ នៃទឹកដីរបស់ប្រទេសចិន ហើយនឹងបន្តធ្វើការប្រឆាំងទៅនឹងការទាមទារ របស់កោះតៃវ៉ាន់ ចំពោះឯករាជ្យផ្ទាល់ខ្លួន។
គួរឲ្យដឹងដែរថា ភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ បានកើនឡើងដល់ចំណុចក្កៅបំផុត ចុងក្រោយមួយនៅក្រោយដំណើរទស្សនកិច្ច របស់ប្រធានសភា អាមេរិកលោកស្រី Nancy Pelosi ៕
ប្រែសម្រួល៖ស៊ុនលី