ព័ត៌មានជាតិ

សម្ដេចតេជោ​ ស្នេីក្រុមហ៊ុនចិន​ បង្កើតរោងចក្រផលិតបន្ទះសូឡា​ នៅកម្ពុជា

ភ្នំពេញ​ ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីក្រុមហ៊ុនចិន​ ពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡា​ នៅកម្ពុជា។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ស្នេីបែបនេះស្របពេលលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន​ ចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

នាឱកាសអនុញ្ញាតឲ្យលោក Liu minglin ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២៣​ នៅវិមានសន្ដិភាព​ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ”។

សូមបញ្ជាក់ថា​ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group គឺជាក្រុមហ៊ុន​ ដែលសាងសង់អាកាសយានដ្ឋាន​សៀមរាបអង្គរ​ថ្មី​ ខណៈគម្រោងនេះសម្រេចបាន៨៦ ភាគរយ​ ហើយគ្រោងដាក់ឲ្យហោះហេីរ​សាកល្បង​ នៅខែមិថុនា និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ២០២៣ ខាងមុខ​៕

To Top