ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់បម្រាម ចំពោះអង្គការតម្លាភាព

បរទេស៖ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋអាជ្ញានៃប្រទេសរុស្ស៊ី បានសម្រេចប្រកាសថា អង្គការតម្លាភាពអន្តរជាតិ នឹងមិនត្រូវបានស្វាគមន៍ទៀតឡើយ នៅក្នុងប្រទេសរុស្ស៊ី ដោយក្នុងបានចោទប្រកាន់ថា អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង បានធ្វើសកម្មភាពលើសដែនកំណត់ ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់រុស្សី។

នៅក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេររៀបរាប់បែបនេះថា៖អង្គការដែលត្រូវបានបង្កើតឡើងដើម្បីប្រព្រឹត្តិសកម្មភាពដែលមានភាពហួសពីគោលដៅ និងគោលបំណងរបស់ខ្លួន។វាធ្លាប់ដើរតួជាផ្លូវការជាអង្គការប្រឆាំងអំពើពុករលួយជុំវិញពិភពលោកប៉ុន្តែបែរជាមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ទៅវិញហើយនេះបានក្លាយទៅជាការបង្កការគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ និងសន្តិសុខរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្សីទាំងមូល។

គួរឲ្យដឹងដែរថាអង្គការតម្លាភាពត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ដោយក្រុមបុគ្គលសំខាន់ៗរបស់ពិភពលោកដែលមានរាប់បញ្ចូលទាំងពីអតីតមន្ត្រីធនាគារពិភពលោក និងក្រុមប្រតិបត្តិករស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកហើយអង្គការ តម្លាភាពត្រូវបានគេទទួលស្គាល់ថាជាអង្គការល្អបំផុតសម្រាប់កិច្ចការងារផ្តល់សន្ទស្សន៍ការយល់ឃើញពីអំពើកម្រិតនៃអំពើពុករលួយឬ (CPI) ប្រចាំឆ្នាំរបស់ខ្លួន ដែលចាត់ថ្នាក់ប្រទេសតាមមាត្រដ្ឋាននៃទំនោរយល់ឃើញរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top