ព្រឹត្តិការណ៍ប្រចាំថ្ងៃ

រុស្សី និងអ៊ុយក្រែន ធ្វើការដោះដូរអ្នកទោស ជាង២០០នាក់

បរទេស៖យោងតាមការប្រកាសដោយក្រសួងការពារជាតិ នៃប្រទេសរុស្សី និងការិយាល័យប្រធានាធិបតីនៅក្នុង ទីក្រុងគៀវកាល ពីថ្ងៃអង្គារ ម្សិលមិញ នេះបានឲ្យដឹងថាយោធា ប្រមាណជា២២០នាក់ត្រូវបានដោះលែង ចេញពីប្រទេសរុស្សី និងអ៊ុយក្រែន ដែលវាគឺជាសកម្មភាពដោះដូរយោធាចុង ក្រោយមួយរវាងភាគីទាំងពីរ។

ក្នុងនោះផងដែរក្រសួងការពារជាតិរបស់ប្រទេសរុស្សី បានអះអាងថារុស្សី បានទទួលយកយោធារបស់ខ្លួនប្រមាណជា៩០ នាក់វិញពីប្រទេសអ៊ុយក្រែនខណៈ ដែលភាគិខាងអ៊ុយក្រែនក៏បានអះអាង ដែរថាបានទទួលយោធាសរុប១៣០នាក់ពីភាគី ខាងរុស្សី។

គួរឲ្យដឹងដែរថាការដោះដូរចុងក្រោយមុនការដោះដូរលើកនេះរវាងរុស្សីនិង អ៊ុយក្រែន ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី ១៦ខែកុម្ភៈមកម្ល៉េះដែលកាលពីពេលនោះរុស្សីទទួល បានយោធារបស់ខ្លួនចំនួន១០១នាក់ មកហើយខណៈដែលអ៊ុយក្រែន ទទួលបាន១០០នាក់មកវិញ។

នៅក្នុងខែកុម្ភៈដដែលនោះនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដោយសហភាពអារ៉ាប់រួមរុស្សីក៏បាន ធានាឲ្យបាននូវការដោះលែង អ្នកទោសសង្គ្រាមចំនួន៦៣នាក់ហើយអ៊ុយក្រែន ទទួលបានការដោះលែងយោធា របស់ខ្លួន១១៦នាក់ផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top