បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីស្វីស លោក Alain Berset បានធ្វើការបញ្ជាក់អះអាងជាថ្មីជំពោះ ជំហរអព្យា ក្រឹតដែលអាស្រ័យ រដ្ឋធម្មនុញ្ញរបស់ខ្លួនថាគឺនឹងហាមឃាត់ មិនឲ្យមានការនាំចេញ អាវុធទៅកាន់អ៊ុយក្រែន ដាច់ខាត អំឡុងពេលមានជម្លោះ ជាមួយនឹងប្រទេសរុស្ស៊ី។
យោងតាមប្រភពចេញផ្សាយដោយ rt.com បានសរសេរដែរថាទោះបីជាយ៉ាង ណាក្តីលោកប្រធានាធិបតីក៏បាន បញ្ជាក់ ដែរថា ប្រសិនបើស្វីសនៅតែបន្តធ្វើការគាំទ្រទៅដល់ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងទៅ នឹងរដ្ឋាភិបាល ទីក្រុងមូស្គូនោះ គឺជាសកម្មភាពដែលមិនប្រឆាំងទៅនឹងជំហអព្យាក្រិតរបស់ខ្លួនឡើយ។
កាលពីសប្តាហ៍មុនលោកBerset ទើបតែបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ហើយបានបញ្ជាក់ អំពីការប្តេជ្ញាចិត្តមនុស្សធម៌ ដ៏រឹងមាំរបស់ស្វីសចំពោះអ៊ុយក្រែន ។
គួរឲ្យដឹងដែរថា សមាជិកសភាស្វីសកាលពីខែមុនបានស្នើកញ្ចប់ ថវិកាជិត១៤០លានដុល្លារ ដែលត្រូវបានរៀបចំឡើង ក្នុងផែនការដើម្បីផ្តល់ការគាំទ្រក្នុងការដោះមីន និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាច្រើនទៀតនៅអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី