ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីស្រាអ៊ែល រាប់សែននាក់ប្រមូលផ្តុំគ្នា ប្រឆាំងផែនការរបស់រដ្ឋាភិបាល សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធតុលាការ

អ៊ីស្រាអ៊ែល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា ប្រជាជនអ៊ីស្រាអ៊ែល រាប់សែននាក់ បានប្រមូលផ្តុំគ្នា ប្រឆាំងនឹងផែនការ របស់រដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការ នៅក្នុងអ្វីដែលអ្នករៀបចំ បានលើកឡើងថា ជាការតវ៉ាតាមផ្លូវដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្លាស់ប្តូរដែលនឹងរារាំងអំណាច របស់តុលាការ នឹងស្តារតុល្យភាព រវាងសាខានៃរដ្ឋាភិបាល ។

ចំណែកអ្នកប្រឆាំងវិញ បាននិយាយថា ពួកគេគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ ។

នៅឯការជួបជុំមួយ កាលពីថ្ងៃសៅរ៍ មេដឹកនាំប្រឆាំងលោក Yair Lapid បានលើកឡើងថា នេះគឺជា “វិបត្តិដ៏ធំបំផុត” របស់ ប្រទេសអ៊ីស្រាអ៊ែល ។

កងទ័ពអ៊ីស្រាអ៊ែល បានលើកឡើងថា នៅក្នុងការអភិវឌ្ឍន៍ដាច់ដោយឡែកមួយ កងទ័ពអ៊ីស្រាអ៊ែល បានបាញ់សម្លាប់ ជនជាតិប៉ាឡេស្ទីន ប្រដាប់អាវុធចំនួន៣នាក់នៅជិតទីក្រុង Nablus តំបន់ West Bank នៅថ្ងៃអាទិត្យនេះ ។ កងទ័ពបាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់ ទៅលើប៉ុស្តិ៍កងទ័ពអ៊ីស្រាអ៊ែល ។

ជុំវិញការបាញ់សម្លាប់នេះដែរ មន្ត្រីប៉ាឡេស្ទីន មិនបានធ្វើអត្ថាធិប្បាយនោះទេ ។ គេបានឃើញ មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងអំពើហិង្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top