បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden បានសារភាពកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ប៉ុន្តែបានយល់ព្រមជាមួយនឹងការអះអាង របស់តុលាការដែលថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” នៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានប្រាប់ក្រុមសារព័ត៌មានសេតវិមាន មុនពេលឡើងឧទ្ធម្ភាគចក្រ នៅល្ងាចថ្ងៃសុក្រ នៅពេលសួរអំពី ICC ថា “មែនហើយ ខ្ញុំគិតថាវាសមហេតុផល” ។ “ប៉ុន្តែសំណួរគឺថា តុលាការនេះមិនត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិដោយយើងទាំងនោះ។ ប៉ុន្តែខ្ញុំគិតថា វាធ្វើឲ្យមានចំណុចខ្លាំងមួយ»។
លោក Biden បាននិយាយក្នុងការឆ្លើយតបទៅកាន់អ្នកយកព័ត៌មានម្នាក់ទៀតថា លោក ពូទីន «បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្បាស់»។ គាត់ក៏បាននិយាយផងដែរថាការចោទប្រកាន់នៃការបង់ប្រាក់របស់ចិនដល់សមាជិកគ្រួសាររបស់គាត់គឺ “មិនពិត” ហើយថាវិបត្តិធនាគារនៅសហរដ្ឋអាមេរិកបានស្ងប់ស្ងាត់។
នៅព្រឹកថ្ងៃដដែល អង្គបុរេជំនុំជម្រះនៃ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចោទប្រកាន់លោកពូទីនពី “ការផ្ទេរប្រជាជនដោយខុសច្បាប់” រួមជាមួយនឹងស្នងការសិទ្ធិកុមាររបស់រុស្ស៊ី លោកស្រី Maria Lvova-Belova ។ ការអះអាងនេះហាក់ដូចជាផ្អែកលើការបកស្រាយ របស់រដ្ឋាភិបាលក្រុងគៀវ លើកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការជម្លៀសកុមារចេញពីតំបន់ជួរមុខ ដែលយោធាអ៊ុយក្រែន បានកំណត់គោលដៅ ដែលជារឿយៗមានអាវុធផ្គត់ផ្គង់ ដោយអង្គការណាតូ៕ ប្រែសម្រួលៈ ណៃ តុលា