ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថា នឹងពិភាក្សាផែនការ បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន របស់លោក Xi

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានថ្លែងប្រាប់ទៅកាន់សមភាគី លោកប្រធានាធិបតីចិន Xi Jinping អំពីការតាំងចិត្តក្នុងការស្តាប់ ការពន្យល់បន្ថែមទៀតអំពីសេចក្តីព្រាង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរបស់ចិន។

លោក Putin បានថ្លែងថាលោកនឹងធ្វើការ ពិភាក្សាជាមួយនឹងលោក Xi ចំពោះមុខផែនការសន្តិភាព ដែលមានប្រវែង១២ចំណុច ដើម្បីដោះស្រាយបញ្ហាវិបត្តិនៅអ៊ុយក្រែន និងឈានទៅដល់កិច្ចព្រមព្រៀង សន្តិភាពជាមួយគ្នា។

សេចក្តីថ្លែងការណ៍របស់លោក Putin នេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចជា ប្រវតិ្តសាស្ត្ររបស់លោក Xi នៅក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទម្សិលមិញនេះ។

គួរឲ្យដឹងដែរថា ប្រទេសចិនបានប្រកាសបង្ហាញ ផែនការសន្តិភាពបញ្ចប់សង្គ្រាម នៅអ៊ុយក្រែនកាលពីខែមុនម្តងហើយ ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម និងបទឈប់បាញ់គ្នាផង និងការវិលត្រឡប់មកតុចរចាវិញដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top