ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងពលតូចលេខ៧០ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
ការតំឡើងមុខតំណែងនេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់លោកក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។
យេីងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ លោកក្នុងការការពារនូវសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន លោកឱ្យទទួលបាននូវជោគជ័យថ្មីៗ ថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕