ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត ១២នាក់ នៅក្នុងហេតុការណ៍គ្រោះបាក់ដី នៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មនុស្សយ៉ាងតិចចំនួន ១២នាក់បានស្លាប់ និងជាង២០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានអង្រួនផ្នែកធំនៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ។

គ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ បានធ្វើឱ្យខូចខាតអគារ បង្កឱ្យមានការរអិលបាក់ដី និងបានបញ្ជូនមនុស្សរត់ទៅលើដងផ្លូវ ។

គ្រោះបាក់ដីបានវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារ ដែលផ្តោតលើតំបន់ភ្នំមួយនៅភាគឦសាន នៃប្រទេសអាហ្វហ្គានីស្ថាន ក្បែរព្រំដែនជាមួយប៉ាគីស្ថាន ។

គ្រោះរញ្ជួយពីជ្រលងភ្នំ Jurm ដាច់ស្រយាលត្រូវបានគេមានអារម្មណ៍ថា នៅឆ្ងាយដល់ប្រទេសឥណ្ឌា ។

នាង Khatera អ្នកស្រុកកាប៊ុលបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន AFP បន្ទាប់ពីប្រញាប់ប្រញាល់ចេញពី ផ្ទះល្វែងជាន់ទី៥របស់នាងថា “វាគឺជាការរញ្ជួយដ៏គួរឱ្យភ័យខ្លាច ។ ខ្ញុំមិនធ្លាប់មានអារម្មណ៍ញ័របែបនេះ ពីមុនមកនោះទេក្នុងជីវិតរបស់ខ្ញុំ” ។

ការស្លាប់ចំនួន៩នាក់ ដែលត្រូវបានបញ្ជាក់ត្រូវបាន រាយការណ៍នៅក្នុងតំបន់ជ្រលងភ្នំ Khyber Pakhtunkhwa ក្នុងប្រទេសប៉ាគីស្ថាន ។

អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាគីស្ថាន បានឲ្យដឹងថា មនុស្ស៣នាក់ផ្សេងទៀតត្រូវបានស្លាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារ AFP បានរាយការណ៍ថា កុមារម្នាក់ស្ថិតក្នុងចំណោម អ្នកដែលត្រូវបានស្លាប់នៅក្នុងខេត្ត Laghman ក្បែរព្រំដែនរបស់ប្រទេសជាមួយប៉ាគីស្ថាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top