បរទេស៖ រុស្ស៊ី បានកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែន ជំរុញឲ្យសមាជិកនានា រារាំងសកម្មភាពនេះក៏ដោយ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិក ១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែង ជាប្រធានសម្រាប់រយៈពេលមួយខែ តាមលំនាំវិលជុំ។
លើកចុងក្រោយដែលរុស្ស៊ី កាន់តំណែងជាប្រធានាធិបតីគឺខែកុម្ភៈ ឆ្នាំ២០២២ ពេលដែលរុស្ស៊ី បានបើកការលុកលុយពេញលេញលើអ៊ុយក្រែន។ វាមានន័យថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានដឹកនាំ ដោយប្រទេសដែលប្រធានាធិបតី ត្រូវទទួលដីកាចាប់ខ្លួនអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ បានចេញដីកាឱ្យលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន។
ទោះបីជាមានការត្អូញត្អែរ ពីអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនអាចរារាំងប្រទេសរុស្ស៊ី ដែលជាសមាជិក ក្រុមប្រឹក្សាអចិន្ត្រៃយ៍ ពីការឡើងកាន់តំណែង ជាប្រធាននេះបានទេ។ សមាជិកអចិន្ត្រៃយ៍ផ្សេងទៀតនៃក្រុមប្រឹក្សាគឺមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងចិន៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
